ពិធីសាសនាឲ្យដោះលែងយ៉ោម បុប្ផា ដុត«ដីកាបង្គាប់ឲ្យនាំខ្លួន»ចោល
«ដីកាបង្គាប់ឲ្យនាំខ្លួន»មួយ ដែលចេញដោយលោកតែ សំអាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ត្រូវបានប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាដីធ្លី«ដុត»រំលាយចោល នៅមុខតុលាការកំពូលរាប់រយច្បាប់ (ច្បាប់ចម្លង) ដោយបានចោទប្រកាន់ដីកានោះថា បានផ្តល់នូវភាពអយុត្តិធម៌បំផុតចំពោះគ្រួសារអ្នកស្រី យ៉ោម បុប្ផា ដោយបានជាប់គុកទាំងគ្មានកំហុសនោះ និងស្នើសុំឲ្យកើតមានឡើង នូវយុត្តិធម៌ខាងមុខនេះជាដាច់ខាត។
«ដីកាបង្គាប់ឲ្យនាំខ្លួន» ដែលត្រូវបានគេដុតចោល។ (រុបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ប្រជាពលរដ្ឋមកពីសហគមន៍ចំនួនបី ៖ សហគមន៍បឹងកក់ដឹកនាំដោយអ្នកស្រី ទេព វណ្ណី សហគមន៍ថ្មគោលដឹកនាំដោយអ្នកស្រី ច្រាយ នីម និងសហគមន៍បុរីកីឡាដឹកនាំដោយលោក ពេជ្រ ប៊ុនធឿន [...]