ដំណើរឆ្ពោះទៅបង្កើតច្បាប់«សិទ្ធិទទួលបានព័ត៌មាន»នៅកម្ពុជា (vdo)
ខណៈពេលកម្ពុជានៅពុំទាន់មានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅឡើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានជំរុញឲ្យក្រសួងព័ត៌មានជាអ្នកនាំមុខ រួមជាមួយដៃគូរពាក់ព័ន្ធមួយចំនួនទៀត រៀបចំនិងធ្វើឲ្យបាន នូវសេចក្ដីពង្រៀងច្បាប់ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»សម្រាប់ប្រទេសកម្ពុជា ក្នុងអាណត្តិទីប្រាំនេះ។ ប៉ុន្តែដំណើរការ នៃការបង្កើតច្បាប់នេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតលើផ្លូវមួយដ៏រលាក់ និងថែមទាំងមានគំហុកជាច្រើនទៀតផង។
សិក្ខាសាលារយៈពេលពីរថ្ងៃ នៅសណ្ឋាគារអ៊ីនធើខន ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»នៅកម្ពុជា ថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សេរីភាពផ្នែកព័ត៌មាន - លោក ណែប ស៊ីនថៃ [...]