ពិពណ៌រូបថត នៃការជួបជុំ«ទិវាសិទ្ធិមនុស្ស»នៅក្រុងសៀមរាប-អង្គរ
វេលាម៉ោងជាងបីរសៀល លោកសម រង្ស៊ី បានមកដល់ទីលានសម្តែងមតិមុខនគរធ្យូងយូរ ដែលអមដំណើរដោយប្រជាពលរដ្ឋម្ចាស់ស្រុក មិនតិចជាងប្រាំពាក់នាក់ និងប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានវត្តមានក្នុងទីលានស្រាប់ ក៏មិនតិចជាងប្រាំពាក់នាក់ដែរ។ ការជួបជុំដែលបន្តរហូតដល់ម៉ោង ៤ រសៀល ទើបមានការដង្ហែរក្បួន ឆ្ពោះទៅកាន់រាជសំណាក់ព្រះអង្គចេកព្រះអង្គចម កណ្ដាលក្រុងសៀមរាប-អង្គរ។ សូមទស្សនារូបភាពមួយចំនួន នៃព្រឹត្តិការណ៍នេះ។
លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រូបភាព - ម៉ោងជាង៤ល្ងាច ក្បួនដង្ហែរបានចាប់ផ្តើមចេញពីនគរព្យូងយូរ សំដៅឆ្ពោះទៅរាជសំណាក់ព្រះអង្គចេកព្រះអង្គចម [...]