កែម ឡី៖ មានហិង្សា ព្រោះបុគ្គលព្រៃមានសិទ្ធិ ក្នុងការ«ព្យួរ»រដ្ឋធម្មនុញ្ញ
ច្បាប់កម្ពុជា - ហេតុអ្វីបុគ្គលម្នាក់ មានសិទ្ធិក្នុងការព្យួររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលមួយនេះ?
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក កែម ឡី អ្នកវិភាគឯករាជ្យបានលើកឡើងថា បញ្ហាដែលកើតមានរហូតមកដល់ដំណាក់ការនេះ បណ្តាលមកពីរដ្ឋាភិបាល ដែលមានសិទ្ធិពេញទីក្នុងការកាន់អំណាច ហើយធ្វើការព្យួររដ្ឋធម្មនុញ្ញ តាមរយៈបុគ្គលឯកជនមួយរូបប៉ុណ្ណោះ។ លោកបានបន្តរថា ជាងនេះទៅទៀត ថ្នាក់ដឹកនាំទាំងសងខាង មិនធ្វើការជួបចរចារគ្នា ដោយសន្តិវិធីទេ បែរជាបង្កើតនូវទីលានប្រកួតគ្នាបែប«ហិង្សា»នេះទៅវិញ។
ការថ្លែងរបស់លោក កែម ឡី បានធ្វើឡើងបន្ទាប់ពីអំពើហិង្សាមួយ បានផ្ទុះឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលម៉ិញនេះ រវាងក្រុមបាតុករ និងក្រុមសន្តិសុខខណ្ឌ ដែលនាំឲ្យមានរបួសទាំងសងខាង។ ក្រុមបាតុករ បានចូលទៅបួងសួង និងទាមទាឲ្យមានការដោះលែង [...]