រដ្ឋសភាកម្ពុជាជ្រើសរើសសមាជិកនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមជាលើកទី១
ការបោះឆ្នោតជ្រើសតាំងសមាជិកថ្មី នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៥ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤នេះ បានប្រព្រឹត្តិទៅដោយរលូន ដោយមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិនោះផង។ ជាលទ្ធផល រដ្ឋសភាជាតិនៃកម្ពុជាបានជ្រើសតាំងជាផ្លូវការ លោក អ៊ិត រ៉ាឌី អាយុ ៦៤ ឆ្នាំ អតីតចៅក្រមមកពីខេត្តស្ទឹងត្រែង ជាសមាជិកថ្មី នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិប្រាំឆ្នាំ និងជាលើកទីដំបូង តាំងពីព្រះរាជាណាចក្រទីពីរ ត្រូវបានបង្កើតឡើងវិញ។
ក្នុងការបោះឆ្នោតជុំទីមួយ លោក អ៊ិត រ៉ាឌី មានសម្លេងគាំទ្រ៦០ សម្លេង អនុប្បវាទ ៤៤សម្លេង និងមិនព្រម១សម្លេង ដែលមិនអនុញ្ញាតឲ្យលោក អ៊ិត រ៉ាឌី ជាប់ក្នុងការជ្រើសតាំងឡើយ។ ប៉ុន្តែ [...]