Posts by "អ៊ុម វ៉ារី"

ជា សុផារ៉ា សន្យា​ការពារ និង​រក្សា​ដី​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច (vdo)

បន្ទាប់​ពី​មាន​ជំនួប​ការងារ និង​ការ​ចោទ​ជា​សំនួរ សួរ​ឆ្លើយ របស់​គណកម្មការ​ទី​បី​នៃ​រដ្ឋសភា ដែល​ដឹក​នាំ​ដោយ​លោក ប៉ុល ហំម តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើការ​សន្យា​ចំពោះ​មុខ ប្រធាន​គណកម្មការ​ទីបី​នៃ​រដ្ឋសភា និង​ចំពោះ​មុខ​អ្នក​សារព័ត៌មានថា វា​ជា​កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ និង​ថែរក្សា​នូវ​អត្តសញ្ញាណ និង​គាំទ្រ​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ក៏​​ដូច​ជា​រក្សា​នូវ​ព្រៃ​សហគមន៍ ដី​ព្រៃ​សម្រាប់​ការ​ធ្វើ​ពនេចរ ដី​កប់​ខ្មោច និង​ដី​ព្រៃ​ដទៃ​ទៀត ដែល​ស្ថិត​ក្នុង​ការ​អភិរក្ស និង​ការ​អភិវឌ្ឍន៍​ត្រូវ​បាន​ដើរ​ទន្ទឹម​គ្នា។

អ្វី​ដែល​បាន​លើក​ឡើង​ដោយ​លោក ជា សុផារ៉ា ខាង​លើ​នេះ បាន​បង្ហាញ​ថា ក្នុង​ពេល​កន្លង​មក ក្រសួង​អភិវឌ្ឍន៍​ជនបទ​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ថែរក្សា​នូវ​វប្បធម៌ [...]

សូ ឃុន ស្លាប់ ដោយជំងឺ«គ្រាប់ឈាម»

សូ ឃុន ស្លាប់ ដោយជំងឺ«គ្រាប់ឈាម»

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ ពី​មន្រ្តី​ទទួល​ខុស​ត្រូវ​ម្នាក់​​​នៃ​ក្រសួង​ប្រៃណីយ៍ ដែល​ស្និត​នឹង​លោក សូ ឃុន បាន​បញ្ជាក់​ប្រាប់​ថា អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុជា​រូប​នេះ មាន​ជំងឺ​«គ្រាប់​ឈាម»​ប្រចាំ​កាយ ដែល​គេ​ហៅ​ថា ឈាម​ស ស៊ី​ឈាម​ក្រហម។ លោក​បាន​លា​ចាក​លោក​នេះ​ទៅ ​នៅ​​ក្នុង​ផ្ទះ​ផ្ទាល់​របស់​លោក​ស្ថិត​ក្នុង ខណ្ឌ​ទូលគោក កាល​ពី​វេលា​ម៉ោង​ជាង​១១ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​នេះ។

ស្រប​គ្នា​នេះ​ដែរ ក្នុងទំព័រហ្វេសប៊ុក​របស់​លោក​ ខៀវ កាញ៉ារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​សរសេរ​ដែ​ថា៖ «ឯ.ឧ. សូ ឃុន អតីត​រដ្ឋ​មន្ត្រី​បាន​ទទួល​មរណភាព នៅ​វេលា​ម៉ោង​ ១១.១១ ​មុន​នេះ»។

លោក សូ ឃុន អាយុ៧១ឆ្នាំ ក្នុងតំណែងជាសមាជិកសភាមណ្ឌលតាកែវ ក្នុងអាណត្តិទី៥នេះ លោកធ្លាប់​ជា​អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបួនអាណត្តិ [...]

មេធាវី​ការពារ​ក្ដី​ឪពុក​ម្តាយ​ ថោង សារ៉ាត់ គ្រោង​ប្ដឹង​ឡើង​តុលាការ​កំពូល

មេធាវី​ការពារ​ក្ដី​ឪពុក​ម្តាយ​ ថោង សារ៉ាត់ គ្រោង​ប្ដឹង​ឡើង​តុលាការ​កំពូល

តុលាការ​សាលា​ឧទ្ទរណ៍ នៅ​តែ​តំកល់​ការ​សម្រេច​ឃុំ​ខ្លួន របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ឪពុក​ម្ដាយ​របស់​លោក ថោង សារ៉ាត់ ទុក​ជា​បាន​ការ។ សម្រាប់​ខាង​ការពារ​ក្ដី​វិញ នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ប្ដឹង​សារ​ទុក្ខ ឡើង​ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត។

តាម​ការ​អះ​អាង​របស់​មេធាវី លោក ស៊ី សត្យា បាន​បង្ហាញ​ក្រោយ​ពី​បញ្ចប់​សវនាការ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ម្សិល​ម៉ិញ​ថា ការ​​ស្នើ​​សុំ​​នៅ​​ក្រៅ​ឃុំនេះ ព្រោះ​តែ​លោក ថោង ចំរើន កូន​ក្តី​របស់​លោក​ដែល​ត្រូវ​ជា​ឪពុក​លោក ថោង សារ៉ាត់ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ។ បន្ទាប់​ពី​ប្រកាស​​សាល​ដីការ​របស់​សាលា​ឧទ្ធរណ៍ ដោយ​ដំកល់ និង​បន្ត​ឃុំ​ខ្លូន​កូន​ក្តី​របស់​លោក បន្ត​ទៀត​នោះ មេធាវី​រូប​​នេះ​​បាន​អះអាង​ថា លោក​នឹង​បន្ត​បណ្តឹង​សារ​ទុក្ខ ទៅ​កាន់​តុលាការ​កំពូល​ជា​បន្ត​ទៀត នា​ពេល​ខាង​មុខ។

លោកមេធាវី [...]

សម រង្ស៊ី ក្លាយ​​ជា​​ប្រធាន​​ក្រុម​​តំណាង​​រាស្រ្ត​​មតិ​​ភាគ​​តិច ក្នុង​​រដ្ឋសភា

សម រង្ស៊ី ក្លាយ​​ជា​​ប្រធាន​​ក្រុម​​តំណាង​​រាស្រ្ត​​មតិ​​ភាគ​​តិច ក្នុង​​រដ្ឋសភា

រដ្ឋសភា​កម្ពុជា​នីតិកាល​ទី​៥ ដែល​មាន​គណបក្ស​ពីរ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​រូម​ប្រជុំ​នេះ បាន​ជ្រើស​តាំង លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម មតិ​ភាគ​តិច​នៃ​តំណាង​រាស្ត្រ​ក្នុង​សភា សម្រាប់​​នីតិកាល​ទី​៥នេះ។ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​ស្គាល់​ជា​អ្នក​គ្រប់​គ្រង​តំណែង​នេះ ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​ប្រកាស ថ្ងៃ​ទី២០ ខែ​មករា ម្សិល​ម៉ិញ។

ក្រៅ​ពី​តែងតាំង​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​នៃ​រដ្ឋសភា រដ្ឋសភា​ក៏​បាន​បន្ថែម​ឋានៈ​ទៅ​ឲ្យ​តំណាង​រាស្រ្ត​ចំនួន​៦រូប ក្នុង​នោះ​បី​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បី​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

តាមសេចក្តីប្រកាសដដែលរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន បានទទួលស្គាល់ថ្នាក់ដឹកនាំ [...]

សម្ដី ដែល​បង្ក​ជា​សង្គ្រាម​

សម្ដី ដែល​បង្ក​ជា​សង្គ្រាម​

ជា​ទម្លាប់​សម្រាប់​អ្នក​នយោបាយ នៃ​ប្រទេស​កម្ពុជា​ទៅ​ហើយ ដែល​ចូល​ចិត្ត​ជ្រើស​រើស​រក​យកផ្លូវ បរិហារ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​វេទិការ​នីមួយៗ​មិន​ដែល​លោះ។ ជា​ពិសេស​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​មក​ពី​គណបក្ស​ធំៗ​ចំនួន​បី បាន​ជ្រើស​រើស​ផ្លូវ​ដដែលៗ​នេះ ដើម្បី​ស្រូប​ទាញ​យក​​ចំណាប់​អារម្មណ៍ ពី​អ្នក​គាំទ្រ​និង​ពី​ពលរដ្ឋ​តែ​រៀងៗ​ខ្លួន។

ព្រឹត្តិការណ៍​បាន​ផ្ទុះ​ឡើង​ខ្លាំង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​នូវ​ជំហរ​រួម​ជា​មួយ​​មេ​ដឹកនាំ​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​ការ​វាយបក​យ៉ាង​ធ្ងន់ៗ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ព្រមាន​ដាក់​បញ្ចប់​វប្បធម៌​សន្ទនា ដែល​ធ្លាប់​បាន​ធ្វើ ក្នុង​ពេល​កន្លង​មក​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ។

គេត្រូវរំលឹកឡើងវិញ ពីពាក្យសំដីដើមហេតុដំបូង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...