ប្រវត្តិនៃការទាមទារសិទ្ធិ ជាសមាជិកនៃ អ.ស.ប របស់ប៉ាលេស្ទីន
អ.ស.ប បានទទួលស្គាល់ ប៉ាលេស្ទីន ជារដ្ឋអង្កេតការណ៍ មិនមែនជាសមាជិកមួយ ក្នុងស្ថាប័នរបស់ខ្លួន កាលពីថ្ងៃទី២៩ វិច្ឆិការ ២០១២នេះ បន្ទាប់ពី មានការព្យាយាមទាមទារ អស់រយះពេលជាច្រើន ទស្សវត្តមកហើយ របស់ប៉ាលេស្ទីន។
គំនូរទាមទារសេរីភាព នៅតាមជញ្ជាំងអាគារ របស់ប្រជាជនប៉ាលេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun។
« នេះជាពេលវេលាល្អមួយ មកដល់ហើយ សម្រាប់ប្រជាជនរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ ចំពោះជោគជ័យនេះ ដោយសារតែភាពក្លាហានតស៊ូ រហូតមករបស់ប្រជាជន ប៉ាលេស្ទីនទាំងមូល។ អស់រយៈពេល ជាច្រើនទស្សវត្តមកហើយ ដែលប្រជាជនប៉ាលេស្ទីន រស់នៅក្រោមអណានិគម រស់នៅ ក្នុងភាពឈឺចាប់ មិនចេះស្រាកស្រាន [...]