សមាជិកសភាអាមេរិកថា ហ៊ុន សែន បង្ក«ការរំខានចិត្តធ្ងន់ធ្ងរ»
សមាជិកសភាអាមេរិកបីរូប មានអេដ រ៉យ (Ed Royce) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត (Steve Chabot) បានរួមគ្នាបរិហារការគម្រាមដដែលៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាការរំខានចិត្តធ្ងន់ធ្ងរ ហើយបានជំរុញឲ្យក្រសួងការបរទេសអាមេរិក បង្ហាញជាសាធារណៈ នូវជំហរច្បាស់លាស់របស់សហរដ្ឋអាមេរិក គាំទ្រឲ្យមានការគោរពនីតិរដ្ឋ នៅកម្ពុជា។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍មុន ដោយសមាជិកសភាទាំងបីរូប ផ្ញើរជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល័រសុន (Rex Tillerson)។
លិខិតបានសរសេរផ្ដល់សារៈសំខាន់ ទៅដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលជាការបោះឆ្នោត ថ្នាក់មូលដ្ឋាន និងជាអនាគតនៃលិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សមាជិកសភាអាមេរិកទាំងបីរូប បានបញ្ជាក់ថា៖ «យើងមានការរំខានចិត្តធ្ងន់ធ្ងរ នៅចំពោះរបាយការណ៍ [...]