ហ៊ុន សែន ការពារ ខឹម វាសនា រឿង«ជេរបញ្ចោរ»
ចាប់ពីថ្ងៃទី១៥ ខែមិថុនាម្សិលម៉ិញមក យ៉ាងហោចណាស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅ«បក្សជួង» រកបាន«អ្នកយល់ LDP»ម្នាក់ទៀត ដែលមានឥទ្ធិពលក្រៃ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមុខការពារ«ការជេរ» របស់ប្រធានគណបក្ស«ជួង» ដោយប្រៀបធៀប ពាក្យជេរបញ្ចោរដូចខាងក្រោម របស់លោក ខឹម វាសនា ទៅនឹង«ភាពល្អប្រសើរ»មួយ។
«អាគុក» និង«អាចោរថង់យាម»
នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ក្នុងពិធីចែកសញ្ញាបត្រមួយ កណ្ដាលរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន ក្រុមអ្នកជេរបញ្ចោរ ឬជេរប្រមាថ ថាអ្នកទាំងនោះ នឹងមិនរួចខ្លួនឡើយ បើទោះជាខ្លួនអ្នកជេររូបនោះ នៅទីកន្លែងណា ក្នុងកម្ពុជា ឬនៅបរទេសក្ដី។ បន្ទាប់មក [...]