CNRP ប្រកាសការពារខ្លួន ពីការទាក់ទងទណ្ឌិតមិនផ្លូវការ
រាល់សេចក្ដីសម្រេច របស់គណបក្សសង្គ្រោះជាតិ គឺជាសេចក្ដីសម្រេច របស់សមាជក្រុមប្រឹក្សាជាតិ គណៈកម្មការនាយក និងគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលស្របតាមលក្ខន្តិកៈរបស់បក្ស ហើយគណបក្សប្រកាស មិនទទួលស្គាល់ការផ្សព្វផ្សាយ និងសកម្មភាពបុគ្គលណា ដែលមិនមែនជាសេចក្ដីសម្រេចរបស់គណបក្ស រួមមាន ការប្រើប្រាស់សំឡេង រូបភាព ឯកសារលាយលក្ខណ៍អក្សរ ឬស្ដីពីសកម្មភាពទណ្ឌិត ដែលបានជាប់ទោស ពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងចេញផ្សាយ នៅរសៀលនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។
សេចក្ដីថ្លែងការណ៍បានបន្តឲ្យដឹងថា គណបក្សប្រកាសមិនទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយ និងសកម្មភាពបុគ្គលណា ទោះជាមានការយល់ព្រមដោយចំហ ដោយតុណ្ហីភាព (ដំណើរស្ងៀមមិនបញ្ចេញវាចា) ឬដោយឃុបឃិត ជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម [...]