ទ្រង់ រណឫទ្ធិ គាំទ្រការចាប់ខ្លួន កឹម សុខា
«អ្វីមួយ ដែលសម្ដេច (ហ៊ុន សែន) ធ្វើ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច គាំទ្រទាំងអស់» នេះជាបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បន្ថែមពីលើការគាំទ្ររបស់ព្រះអង្គ និងគណបក្សហ្វ៊ុនស៊ិនប៊ិច ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីដើមខែកញ្ញានេះ ក្រោមបទចោទពីសំណាក់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការថ្លែងមួយ របស់ប្រធានគណបក្សប្រឆាំង កាលពីជិត៤ឆ្នាំមុន។
នៅចំពោះអង្គសមាជវិសាមញ្ញ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅមណ្ឌលកោះពេជ្រ ក្នុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីផ្លាស់ប្តូររូបសញ្ញាថ្មី និងកែសម្រួលប្រការមួយចំនួននៃលក្ខន្តិកៈ របស់គណបក្ស ឲ្យស្របតាមច្បាប់ថ្មី ស្តីពីគណបក្សនយោបាយនោះ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានឲ្យដឹងថា៖ «ខ្ញុំបានសសេរសំបុត្រមួយ ទៅជូនសម្តេច ហ៊ុន សែន ក្នុងនាមខ្ញុំ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអ្វីមួយដែលសម្តេចធ្វើ ចំពោះលោក កឹម សុខា [...]