ហ៊ុន សែន ថា CPP មានអ្នកគាំទ្រច្រើនជាងគេ ទាំងក្នុងនិងក្រៅប្រទេស
ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានតំណែង ជានាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោក ហ៊ុន សែន បានប្រកាសនៅមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា គណបក្សរបស់លោក ដែលមានលេខរៀង ទី ២០ នៅលើសន្លឹកឆ្នោត គឺជា «គណបក្សដែលមាន ពលរដ្ឋខ្មែរគាំទ្រ ច្រើនជាងគេបំផុត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស»។
លោក ហ៊ុន សែន មិនបានពន្យល់ឲ្យច្បាស់ថា តើលោកមានក្បួនខ្នាតរបៀបណា ដើម្បីយកមកវាស់វែង អំពីការវាយតម្លៃរបស់លោកទេ តែលោកបានសរសេរលើកឡើង ពី«មូលហេតុមួយចំនួនតូច» ដែលធ្វើឲ្យប្រជាពលរដ្ឋ គាំទ្របោះឆ្នោតអោយ គណបក្សលោក បានដឹកនាំប្រទេស មកទល់សព្វថ្ងៃ។ បុរសខ្លាំងកម្ពុជា បានសរសេរពីមូលហេតុទាំងនោះ ដែលមានចំនួន៦ចំណុច ដូចខាងក្រោម៖
១) ជាគណបក្ស ដែលបានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។
២) ជាគណបក្ស ដែលរួមសុខរួមទុក្ខ ជាមួយពលរដ្ឋ ទោះបីប្រទេសជាតិ [...]
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានប្រកាសធ្វើការឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរិ៍ ទី៧ ខែកក្កដា ដែលជាថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដោយអំពាវនាវ ឲ្យបណ្ដាអ្នកបោះឆ្នោត «សូមកុំភ្លេចបោះឆ្នោត ជូនលេខម៉ាភ័យ»។
មិនត្រឹមតែធ្វើការអំពាវនាវទេ តែស្ថាបនិកអង្គការ មាតាធម្មជាតិ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជា យ៉ាងទីណាត់ទីណែង កាលពីដើមឆ្នាំ២០១៥ ថែមទាំងបានប្ដូររូបភាព «Profile» នៃទំព័រហ្វេសប៊ុករបស់លោក ដាក់រូបថតឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា នោះផងទៀត។ ក្នុងរូបភាពនោះ គេឃើញមានរូបសញ្ញា ឈ្មោះ និងលេខរៀងគណបក្ស រួមនឹងអក្សរ មួយឃ្លាដូច្នេះ «យើងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ»។
តែនៅខាងក្រោយអក្សរទាំងនេះ មានរូបថតមួយសន្លឹក ដកស្រង់ចេញពីរបាយការណ៍ [...]
ការកោះហៅលោក សម រង្ស៊ី ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ទទួលបានប្រតិកម្មមកវិញ យ៉ាងជូរចត់ ពីសាមីខ្លួន។ មេដឹកនាំប្រឆាំងដ៏សំខាន់ របស់ប្រទេសកម្ពុជា បានអះអាងជាថ្មី ពីការកោះហៅ នៃ«តុលាការអាយ៉ង» និងបានបញ្ជាក់ឡើងវិញ ពីជំហររបស់លោក ក្នុងការជឿជាក់ថា ព្រះរាជសារនៃព្រះមហាក្សត្រ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ គឺជា«លិខិតក្លែងក្លាយ» ឬជាលិខិតធ្វើឡើង ក្រោមការសម្លុតគម្រាមកំហែង។
លោក សម រង្ស៊ី បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើការប្រតិកម្មខ្លាំងៗ តបនឹងដីកានោះ ដូច្នេះថា៖ «ទាក់ទងទៅនឹងការកោះហៅ ពីតុលាការអាយ៉ងថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅតែជឿជាក់ថា លិខិតព្រះមហាក្សត្រ ចុះថ្ងៃ ១៨ ឧសភា ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតធ្វើឡើង ក្រោមការសម្លុត និងគាបសង្កត់»។ [...]
បើលោកមិនបានអះអាង ដោយខ្លួនលោកទេ ប្រហែលគ្មាននរណាបានគិត ពីមុនមកថា លោក ហ៊ុន សែន ជាមេដឹកនាំ ដែលពូកែយំ រហូតដល់ស្រក់ទឹកភ្នែក រាប់សែនដំណក់នោះទេ។ តែនេះ គឺលោកនាយករដ្ឋមន្ត្រី បានអះអាងដោយខ្លួនលោកផ្ទាល់ អំពីការស្រក់ទឹកភ្នែក រាប់សែនដំណក់នេះ នៅថ្ងៃនេះ ពោលគឺមួយថ្ងៃ មុនថ្ងៃខួបទី៤១ឆ្នាំ នៃការចាកចេញ ក្នុងខែមិថុនា ឆ្នាំ១៩៧៧ ទៅសុំឲ្យវៀតណាម លើកទ័ពចូល«រំដោះ» ប្រជាជនកម្ពុជា។
នៅលើបណ្ដាញសង្គម លោក ហ៊ុន សែន បានសរសេរនៅមុននេះបន្តិច ឲ្យដឹងថា៖ «នៅសល់១ថ្ងៃទៀត នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
បន្ទាប់មក លោកបានសរសេរបន្តថា៖ «ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេច នូវទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើង [...]
«គោលជំហរ និងនយោបាយ សហរដ្ឋអាមេរិក នៅពេលនេះ នឹងនាំទៅដល់ការចោទប្រកាន់ ទាំង ហ៊ីង ប៊ុនហៀង ទាំង ហ៊ុន សែន ថាពីរនាក់នេះជាជនឧក្រិដ្ឋ ពាក់ព័ន្ធក្នុងអំពើភេរវកម្ម ដ៏ឃោរឃៅមួយ ដែលតុលាការអន្តរជាតិ ត្រូវតែផ្តន្ទាទោសជាចាំបាច់» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅលើបណ្ដាញសង្គម ក្នុងយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅពីរ-បីថ្ងៃ ក្រោយការដាក់លោក ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយ៍ផ្កាយ៤ និងជាមេបញ្ជាការ កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលរងការបង្កទ្រព្យ ហាមជាន់ទឹកដីអាមេរិក និងហាមទំនាក់ទំនង ជាមួយជនជាតិអាមេរិក ពីសំណាក់ក្រសួងរតនាគារជាតិអាមេរិក។ [...]
អាឡិច ចេញមុខឃោសនាឲ្យ CPP
សម រង្ស៊ី ប្រតិកម្មធ្ងន់ៗចំពោះដីកាកោះ ជុំវិញការប្រមាថព្រះមហាក្សត្រ
ហ៊ុន សែន អះអាងថាបានស្រក់ទឹកភ្នែករាប់សែនដំណក់ មុនចេញទៅយួន
សម រង្ស៊ី៖ ទណ្ឌកម្មដាក់លើ ហ៊ីង ប៊ុនហៀង គឺសំដៅ ហ៊ុន សែន
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237720
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20708
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25872
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9417
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»