បទយកការណ៍៖ យុវជនគណបក្សប្រជាជនកម្ពុជា និងការឃោសនាបោះឆ្នោត
ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ហាក់មានសភាពស្ងប់ស្ងាត់ជាងថ្ងៃទីមួយ។ ពុំឃើញមានត្តមានប្រជាពលរដ្ឋឡើងមកច្រើន ដើម្បីចូលរួមក្នុងការឃោសនានោះច្រើនកុះករ ដូចអាណត្តិមុនឡើយ មិនថាតែគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងគណបក្សដ៏ទៃទៀតនោះទេ។
សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
តែទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំនេះគេសង្កេតឃើញវត្តមាននៃក្រុមយុវជន បានចូលប្រឡូកក្នុងឆាកនយោបាយ ដែលមានឈ្មោះថា«ក្រុមសកម្មជនយុវជន ក.៧៧»។ ចាប់ពីម៉ោងប្រាំបីព្រឹក នៅសួនមុខវត្តបុទុមវត្តី មានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជានេះ ជាងពីររយនាក់ បានរៀបចំបើកយុទ្ធនាការឃោសនា ពីគោលនយោបាយគណបក្ស។ ការឃោសនានេះ [...]