បកស្រាយច្បាប់ពីការប្រជុំសភាដំបូង ការដកហូតអសនៈ ចង់បង្កើតរដ្ឋាភិបាលតែឯង
ភ្នំពេញ៖ ការប្រកាសរៀបចំរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដោយមិនចាំបាច់មានការចូលរួម របស់គណបក្សប្រឆាំងដើម្បីបង្គ្រប់កូរ៉ូម ១២០រូបសម្រាប់ការចូលស្បថកាន់តំណែងដំបូងនោះ បានបង្កឲ្យមានប្រតិកម្មឆ្លើយតបភ្លាមៗ ទៅនឹងការលើកឡើងបែបនេះ។ មន្ត្រីអ្នកច្បាប់មួយរូបពីខាងអង្គការសង្គមស៊ីវិល បានបកស្រាយ«ផ្ទុយ»ទៅនឹងការលើកឡើងខាងលើ ហើយបានចាត់ទុកថា នេះជាការគម្រាមកំហែងមួយ ទៅលើស្ថាប័ន គ.ជ.ប។
លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត Nicolas Axelrod/Getty Images)
នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន បានប្រកាសថាគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដានេះ [...]