ទីស្តីការគណរដ្ឋមន្រ្តី ថាតំណាងរាស្រ្តបក្សប្រឆាំង «មិនចេះ»ច្បាប់
ក្នុងសន្និសិទ្ធសារព័ត៌មានលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាមួយនឹងការលើកឡើងរបស់លោក ដោយអានតាមលិខិត ដែលបានត្រៀមរៀបចំជាស្រេចនោះថា តំណាងរាស្រ្តពីររូប មកពីគណបក្សសង្គ្រោះជាតិ មានលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ជាមនុស្សមិនមានការយល់ដឹងពីច្បាប់ ដែលអ្នកតំណាងរាស្ត្រទាំងពីរ បានលើកឡើងនោះ។
ប្រតិកម្មនេះរបស់មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើឡើងជាប្រតិកម្ម ទៅនឹងសំដីលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ដែលបានថ្លែង ក្នុងការសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ប្រឆាំងទៅនឹង«សេចក្តីជូនដំណឹង» របស់ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ដែលបានដាក់ទៅកាន់ គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ដែលត្រូវឆ្លើយចំពោះមុខ គណកម្មការនៃរដ្ឋសភា ចាំបាច់ត្រូវបានការយល់ព្រមជាមុន ពីរដ្ឋមន្រ្តី ឬពីប្រធានស្ថាប័ន។ លោក តឹករ៉េត សំរេច បានពន្យល់ថា សេចក្តីជូនដំណឹង [...]