អ៊ូ វីរៈ៖ គ្រប់បក្សទាំងអស់ គួរមាននយោបាយការបរទេសតែមួយ
ដំណាលគ្នានឹងថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ប្រធានវេទិកាអនាគតនយោបាយ លោក អ៊ូ វីរៈ បានចេញលិខិតចំហររបស់ខ្លួនមួយ ដែលមានចំនួន១៦ទំព័រ ជាភាសាខ្មែរ ដោយស្នើឲ្យគណបក្ស ដែលមានសំលេងឆ្នោត ក្នុងសភាទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រោ្គះជាតិ) ក៏ដូចជាគណបក្សតូចៗដទៃទៀត ដែលកំពុងចូលរួម ក្នុង«នយោបាយ»នៅកម្ពុជា ដោយស្នើឲ្យ មានគោលនយោបាយការបរទេស ដែលត្រូវបានធ្វើឡើង ជាប្រយោជន៍ជាតិ និងប្រជារាស្រ្ត សម្រាប់រយៈពេលវែង តាមបែបលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ដើមទំព័រនៃលិខិតចំហរនេះ លោកបានសរសេរថា៖ «ជាការអំពាវនាវ ដល់គណបក្សនយោបាយធំៗទាំងពីរ... ជាការអំពាវនាវ ដល់គណបក្សតូចៗដទៃទៀត សូមឲ្យមានការយល់ស្របគ្នា អំពីគោលនយោបាយការបរទេសមួយ សម្រាប់ប្រទេសកម្ពុជា។ (...) ផលប្រយោជន៍ ជាយុត្តិសាស្រ្ តសម្រាប់រយៈពេលវែង របស់ប្រទេស (កម្ពុជា) បើទោះជាគណបក្សនយោបាយណា ជាអ្នកកាន់អំណាច [...]