រដ្ឋាភិបាលឲ្យវិទ្យុសំបុកឃ្មុំបញ្ឈប់ការផ្សាយព័ត៌មាន RFA និង VOA
«សោកស្ដាយ» នេះ ជាឃ្លាបន្លឺឡើង យ៉ាងខ្លីរបស់លោក ម៉ម សូណង់ដូ ស្ថាបនិកវិទ្យុសំបុកឃ្មុំ ជាមួយនឹងការបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោក នូវលិខិតក្រសួងព័ត៌មានមួយច្បាប់ ដែលបង្គាប់មកវិទ្យុលោក ឲ្យបញ្ឈប់ការផ្សាយព័ត៌មានឡើងវិញ ពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ចាប់ពីថ្ងៃនេះតទៅ។
លិខិតចេញថ្ងៃនេះ ដើម្បីបញ្ឈប់ថ្ងៃនេះ!
លិខិត ដែលចុះហត្ថលេខា ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះថ្ងៃទី ៣ ខែកញ្ញានេះ បានពន្យល់ ពីហេតុផលដែលក្រសួងហាមមិនឲ្យវិទ្យសំបុកឃ្មុំ ១០៥ MHz ផ្សាយព័ត៌មាន របស់វិទ្យុអាមេរិក ដែលផ្សាយជាខេមរភាសាទាំងពីរនេះ ដោយសារក្រសួង ទើបរកឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ពុំទាន់បានចុះបញ្ជី ការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាន។
លិខិតនោះ បានសរសេរព្រមានថា [...]