ម៉ម សូណង់ណូ៖ វិទ្យុសំបុកឃ្មុំ នឹងអាចបិទទ្វាដោយរងសម្ពាធពីក្រសួងព័ត៌មាន
ភ្នំពេញ៖ ស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយនៅប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាថវិការ ហើយអាចនឹងឈានដល់ដំណាក់កាល បិទទ្វារមិនដំណើរការនៅចុងឆ្នាំ២០១៣នេះ ប្រសិនបើក្រសួងព័ត៌មាននៅតែបន្តរឹតបន្តឹងក្នុងការផ្សាយពាណិជ្ជកម្ម។ នេះបើយោងទៅតាមការអះអាងរបស់លោក ម៉ម សូណង់ដូ នាយកវិទ្យុនេះ និងជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ។
លោកម៉ម សូណង់ដូ នៅពីមុខមីក្រូថតសម្លេងរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ (រូបថត Im Sothearith / VOA Khmer)
ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទ លោកម៉ម សូណង់ដូ ដែលធ្លាប់ជាប់ពន្ធនាគារចំនួនបីដង ដោយលើកទី១ ក្រោមការចោទប្រកាន់ពីបទ កុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ លើកទី២ នៅក្នុងឆ្នាំ ២០០៥ [...]