«កាសែតឬគេហទំព័រ អាចបើកបានដោយស្របច្បាប់ បើក្រសួងមិនឆ្លើយតប»
បើតាមការថ្លែង របស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ការឆ្លើយតបរបស់ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងរយៈពេល ៣០ថ្ងៃ ឬបើមិនដូច្នេះទេ កាសែត ឬគេហទំព័រ អាចបើកដំណើរការរបស់ខ្លួន បានដោយស្របច្បាប់ហើយ។
លោករដ្ឋមន្ត្រីបានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោក ក្នុងថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨នេះថា៖ «មានអ្នកមកតវ៉ារឿងយឺតយ៉ាវ អនុញ្ញាតឲ្យបើកកាសែត ឬគេហទំព័រ។ សូមជំរាបថា បើក្រសួងព័ត៌មានមិនបានឆ្លើយតប ក្នុង ៣០ ថ្ងៃ គឺអាចដំណើរការស្របច្បាប់បាន (ច្បាប់ស្តីពីរបបសារព័ត៌មាន) ដោយគ្រាន់តែទុកថ្ងៃខែទទួលសំណុំឯកសារ ជាភស្តុតាងទៅបានហើយ។»។
លោកបន្ថែមថា៖ «ទន្ទឹមនេះ សូមអធ្យាស្រ័យផងចុះ ព្រោះឯកសារមិនដែលនៅលើតុខ្ញុំ លើសពី ២៤ ម៉ោងទេ»។
យ៉ាងណា [...]