សម រង្ស៊ី៖ «វប្បធម៌សន្ទនា»ដើម្បីដោះស្រាយការចោទប្រកាន់លើ កឹម សុខា
ក្នុងរយៈកាលបីថ្ងៃមកនេះ មានរឿងចម្រូងចម្រាស់ជាច្រើន បានកើតឡើងចំពោះលោក កឹម សុខា ដែលរងការចោទប្រកាន់ ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថាជាមេដឹកនាំ នៃចលនាបដិវត្តពណ៌ ក៏ដូចជាការចោទប្រកាន់ថា បដិវត្តពណ៌នេះ ជាដើមចង នៃការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន។ មិនត្រឹមតែចោទប្រកាន់ទេ តែលោក ហ៊ុន សែន ថែមទាំងព្រមាន ចាត់ការដាក់«ខ្នោះ»លោក កឹ សុខា នោះថែមទៀត។
ថ្លែងឡើង ជុំវិញបញ្ហាដ៏រំជើបរំជួល ខាងលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានរំលឹកឡើងវិញ ទៅកាន់រដ្ឋាភិបាល ក៏ដូចជាមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការបញ្ចប់វិបត្តនយោបាយ នៅកម្ពុជា នាពេលនេះ ត្រូវបានឯកភាពគ្នាទាំងស្រុងដោយ ស្តែងឡើងតាម «វប្បធម៌សន្ទនា ជាវប្បធម៌សន្តិភាព និងវឌ្ឍនភាព»។
នៅចំពោះអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា [...]