Posts tagged as "Sam Rainsy"

សម រង្ស៊ី៖ ផ្សាយ​តម្លៃ​ផែនទី​​ខ្មែរ​ទិញ​ពី​បារាំង ជា​ព័ត៌មាន​ធម្មតា

សម រង្ស៊ី៖ ផ្សាយ​តម្លៃ​ផែនទី​​ខ្មែរ​ទិញ​ពី​បារាំង ជា​ព័ត៌មាន​ធម្មតា

«​ខ្ញុំ​ចង់​ផ្តល់ព័ត៌មាន ​ជូន​ប្រជាពលរដ្ឋ ថា​អ្វីដែល​យើង​កំពុងតែ​ត្រូវការ កំពុងតែ​ចង់បាន នៅ​ស្រុក​គេ ​ចំហរ​​ជា​សាធារណៈ​ អត់​មាន​ពាក់ព័ន្ធ​អី​សោះ» នេះជាការថ្លែងឡើង របស់ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅក្នុងពិធីជួបជាមួយ​ តំណាង​កម្មករ-កម្មការិនី នៅក្នុង​ទីស្នាក់ការ​ សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​១៩ ខែកក្កដានេះ​ ។

ការលើកឡើង របស់មដឹកនាំគណបក្សប្រឆាំង ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំង​រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង ផង ដែល​ថា​ការបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី ពីតម្លៃច្បាប់ចម្លងផែនទី ដែលគណបក្ស​សង្គ្រោះ​ជាតិ បានស្នើទិញពីវិទ្យាស្ថានជាតិ នៃព័ត៌មានភូមិសាស្ត្រ បារាំង ក្នុងតម្លៃ ១៦៨ដុល្លារនោះ [...]

បាយ​ជា​មួយ​គ្នា​លើ​តុ តែ​ធាក់​គ្នា​ក្រោម​តុ រឿង​ព្រំដែន?

បាយ​ជា​មួយ​គ្នា​លើ​តុ តែ​ធាក់​គ្នា​ក្រោម​តុ រឿង​ព្រំដែន?

តើមេដឹកនាំធំៗទាំងពីរ ដែលមិនត្រូវគ្នានេះ ចេះតែយកឈ្នះរៀងៗខ្លួន ឬយ៉ាងណា? តើផែនទីដែលត្រូវ​បាន​រដ្ឋាភិបាល យកមកប្រើប្រាស់ នាពេលកន្លងមក ក្នុងការយកមកកំណត់ព្រំដែន រវាងប្រទេសកម្ពុជា និង​ប្រទេស​ជិតខាង មានការទទួលស្គាល់ ពីអន្តរជាតិឬទេ? សម្រាប់ប្រជាពលរដ្ឋ ដែលជាសាក្សី«រស់» ស្ថិតនៅ​តាមព្រំដែនជាច្រើន សុទ្ធតែបានអះអាងថា ដីស្រែចំការ កេរិ៍្តដូនតារបស់ខ្លួន ត្រូវបានប្រទេសជិតខាង ឈ្លាន​ពានយកជាបន្តបន្ទាប់ រាប់សិបឆ្នាំមកហើយ មិនដែលមានអាជ្ញាធរកម្ពុជាណា អើពើឬដោះស្រាយនោះទេ។

តើមន្ត្រីអាជ្ញាធរថ្នាក់ក្រោម អាចធ្វើអ្វីបាន បើសូម្បីមន្ត្រីជាន់ខ្ពស់ ក៏មានការស្រពិចស្រពិល ក្នុងបញ្ហាព្រំដែន ដែរនោះ? ដូចយ៉ាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជាដើម សុទ្ធតែធ្លាប់បានទទួលស្គាល់ ពីភាពមិន​ច្បាស់​លាស់​នៃព្រំដែន។ លោក ស ខេង បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពការងារ កំណត់​ព្រំដែន ជាមួយប្រទេសវៀតណាម [...]

«ស្រឡាញ់​រូបថត ដែល​ប៉ាប៉ា និង​អ៊ុំ ស៊ី ថត​ដោយ​ខ្លួន​ឯង​ណាស់»

«ស្រឡាញ់​រូបថត ដែល​ប៉ាប៉ា និង​អ៊ុំ ស៊ី ថត​ដោយ​ខ្លួន​ឯង​ណាស់»

«We had such a great time last night getting to know each other's families. Love my dad and Lok Om Sy selfie pose. ☺️☺️» នេះជាសំណេរជាភាសាអង់គ្លេស របស់អ្នកស្រី ហ៊ុន ម៉ាណា នៅលើទំព័រ​ផ្លូវ​ការ​របស់អ្នកស្រី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការបកប្រែ ក្រៅផ្លូវការដូចតទៅ៖ «យើង​មាន​ពេល​វេលា ដ៏អស្ចារ្យមួយ កាលពីយប់ម៉ិញ ដើម្បីស្គាល់គ្នាទៅវិញទៅមក រវាង​គ្រួសារ​ទាំង​សង​ខាង។ ស្រឡាញ់​​រូបថត លោកឪពុកខ្ញុំ និងលោកអ៊ុំ ស៊ី ដែលថតដោយខ្លួនឯង ខ្លាំង​ណាស់។»

សំណេររបស់អ្នកស្រី ហ៊ុន ម៉ាណា ដែលមានអមដោយរូបថត បីសន្លឹកខាងលើ បានធ្វើឡើងកាល​ពីបួន​ម៉ោង​មុននេះ នៅក្រោយការបង្ហោះរូបថតខាងក្រោម របស់ទំព័រហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ជាមួយនឹងពាក្យពេជ្យពន្យល់ ពីវប្បធម៌សន្ទនា​ ដែល​បាន​បង្ហោះ តាំង​ពី១១ម៉ោងមុន។

សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​នៅ​ទល់​ដែន

សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​នៅ​ទល់​ដែន

«គ្រាន់តែទៅការពារបូរណៈភាព ទឹកដីកម្ពុជា គ្រាន់តែទៅលើកទឹកចិត្តជនរងគ្រោះ (ពលរដ្ឋខ្មែរ) នៅតាម​ដង​ព្រំប្រទល់ដែន ប្រទេសជិតខាង មានឆន្ទះវាតទីយ៉ាងខ្លាំង។» នេះជាការលើកឡើង របស់លោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រ សម្លេងភាគតិចក្នុងរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងការថ្លែងទៅ​កាន់​អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ គ្រោងថានឹង​យក​ករណី ប៉ះទង្គិចគ្នានេះ ឡើងទៅថ្នាក់ជាតិ និងអន្តរជាតិ ហើយបានស្នើទៅរដ្ឋាភិបាល ឲ្យគិតគូរយកចិត្ត​ទុក​ដាក់ ពីពលរដ្ឋខ្មែរ ដែលរស់នៅតាមព្រំដែន។

ថ្លែងនាវិមានរដ្ឋសភា ប្រធានតំណាងរាស្រ្តភាគតិចរូបនេះ បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរ នៅតាមដង​ព្រំប្រទល់ដែន រងគ្រោះដោយពួកគាត់បាត់បង់ដីស្រែ ដីចំការរបស់ពួកគាត់។ ហើយដីស្រែ ដីចំការ​របស់​កសិករ​ខ្មែរទាំងនេះ គឺជាទឹកដី នៃប្រទេសកម្ពុជាយើងទាំតអស់គ្នា។»

ការថ្លែងបស់លោក សម រង្ស៊ី [...]

ក្បួន​​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​រារាំង

ក្បួន​​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​រារាំង

នាវេលាម៉ោងជិត១០ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ក្បួនដង្ហែរ និងបើកយុទ្ធនាការ របស់ក្រុមអង្គការ​សង្គមស៊ីវិល បានជួបនូវការរារាំង ពីសំណាក់កងកម្លាំងសន្ដិសុខ បង្កឲ្យមានការប៉ះទង្កិចគ្នា នៅតាមបណ្ដោយ​មហាវិថីកម្ពុជាក្រោម និងនៅតាមវិថីផ្សេងទៀតមួយចំនួន ខណៈពួកគេព្យាយាមហែរក្បួនទាំងនេះ ទៅ​កាន់​វិមានរដ្ឋសភា។

ចំពោះមុខព្រួញទាំង៤ទិសដៅ លើផ្លូវជាតិធំៗទាំង៤ នៃអ្នកតវ៉ា មកពីបណ្ដាអង្គការសង្គមស៊ីវិលជាតិ និង​អន្តរជាតិ ប្រមាណ៥00នាក់នោះ ត្រូវបានរារាំងជាបន្តបន្ទាប់ ពីសំណាក់សមត្ថកិច្ចចម្រុះជាតិ ក្នុងគោល​បំណង​មិនអនុញ្ញាត ឲ្យមានការប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភា ក្នុងថ្ងៃទី៣០ ខែមិថុនានេះឡើយ។

ការប៉ះទង្គិចគ្នា ទាំងបួនទិសដៅនេះ ទាំងនៅមុខស្ថានទូតបារាំង ទាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មិន​បង្កឲ្យមានរបួសធ្ងន់ធ្ងរ ដល់អ្នកណាម្នាក់នោះទេ។ កាលពីវេលាម៉ោង ជិត១០ព្រឹក យុវជនម្នាក់ ត្រូវបាន​ចាប់​ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...