Posts tagged as "Sam Rainsy"

ហ៊ុន សែន៖ រឿង​អ្នក​បន្លំ​ផែនទី ជា​សមត្ថកិច្ច​តុលាការ

ហ៊ុន សែន៖ រឿង​អ្នក​បន្លំ​ផែនទី ជា​សមត្ថកិច្ច​តុលាការ

«រឿងអ្នកខ្លះបន្លំផែនទី អ្នកខ្លះបន្លំនេះ (បន្លំនោះ) អាហ្នឹងសមត្ថកិច្ចតុលាការ» នេះ ជាការថ្លែងជាសាធារណៈ របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់តំណែង ជាងបីទសវត្សន៍នៅកម្ពុជា ដើម្បីជាប្រតិកម្ម​ទៅ​នឹង​សំណើរ​ជួបចរចា រវាងគណបក្សទាំងពីរ ដែល​មាន​អសនៈនៅក្នុងរដ្ឋសភា។

លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្ស​ប្រជាជនកម្ពុជា​-កំពុងកាន់​អំណាច​ផង​នោះ បានលើក​ជា​ចំណោទ ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹក​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ ថាប្រសិនវាជារឿង​របស់តុលាការ​អញ្ចឹង​ទេ ហេតុដូចម្ដេច «ក៏ឲ្យគណបក្សប្រជាជនកម្ពុជា ទៅចរចាជំនួស?» លោក បានថ្លែងឡើងថា៖ «អត់ទេ! វាខុសរឿង កុំចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ»។

យ៉ាងហោចមន្ត្រីពីររូប របស់គណបក្សប្រឆាំង មានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរ [...]

ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

«នេះជាភាពអាម៉ាស់មួយ !» នេះជាឃ្លាឧទានចុងក្រោយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជា​រដ្ឋលេខា​ធិការ​​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រតិកម្មទៅនឹងញត្តិមួយ ដែលស្នើឡើងដោយក្រុមសមាជិកសភា​អ៊ឺរ៉ុប ដើម្បី​ទាមទារ​ឲ្យ​មានភាពប្រសើរជាងមុន សម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា។

ញត្តិរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបនោះ ត្រូវបានដាក់ឲ្យសភាអ៊ឺរ៉ុបទាំងមូល ធ្វើការជជែកវែកញែក កាលពី​ថ្ងៃទី៨ ខែ​មិថុនា ហើយសភាអ៊ឺរ៉ុបទាំងមូលដដែលនេះ ទើបនឹងចេញនូវសេចក្ដីសម្រេចមួយ របស់ខ្លួន នៅថ្ងៃទី៩ ខែ​មិថុនា​ម្សិលម៉ិញ។ សេចក្ដី​ប្រកាសព័ត៌មានមួយ របស់សភាអ៊ឺរ៉ុប ចេញផ្សាយនៅក្នុងថ្ងៃដដែល បានឲ្យដឹងថា ស្ថាប័ន​នីតិបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប បានប្រាប់ទៅការិយាល័យអ៊ឺរ៉ុប​​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំង​ថា «SEAE» ឲ្យបង្កើនលក្ខខណ្ឌឃ្លាំមើល ទៅលើជំនួយជាទឹកប្រាក់ របស់សហគមន៍អ៊ឺរ៉ុប [...]

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភាអ៊ឺរ៉ុបនៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការស្នើសុំ ទៅការិយាល័យអ៊ឺរ៉ុប​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំងថា «SEAE» ឲ្យចាត់«វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សភាអ៊ឹរ៉ុប ចេញផ្សាយឲ្យដឹង នៅក្នុងថ្ងៃតែមួយ។

សហគមន៍អ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយ​ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។ សហគមន៍នេះ គ្រោងផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ប្រមាណជា ៤១០លានអ៊ឺរ៉ូ (៤៦០លានដុល្លារ) នៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​​រយៈពេល ពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០២០ខាងមុខ។

ការស្នើសុំនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបជាច្រើននាក់ បានធ្វើ

«មហា​បាតុកម្ម​មួយ​នឹង​ផ្ទុះ​ឡើង បើ​មាន​ការ​ចាប់​ខ្លួន កឹម សុខា»

«មហា​បាតុកម្ម​មួយ​នឹង​ផ្ទុះ​ឡើង បើ​មាន​ការ​ចាប់​ខ្លួន កឹម សុខា»

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ និងរបស់សហជីពសេរីកម្មករ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​ទើប​នឹង​ធ្លាក់​មកដល់ ក្នុងពេលមុននេះ បានប្រកាសព្រមានរួចជាស្រេច ក្នុងការប្រើ«សិទ្ធិ»ធ្វើ​មហា​បាតុកម្ម ​និង​កូដកម្ម ប្រសិនណាជាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំងធំជាងគេ មានអសនៈសភាជិតពាក់កណ្ដាល នៅក្នុងប្រទេស។ សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​នោះ សុទ្ធតែបានអះអាង ថាបុព្វហេតុរបស់ពួកគេ គឺដើម្បីទាមទារឲ្យមាន​ការ​គោរព​ច្បាប់​ ជា​ពិសេស​នៅ​ត្រង់ ការ​គោរព​អភ័យឯកសិទ្ធិ របស់​សមាជិក​សភា។

លោក កឹម សុខា បានរងការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ដោយសារមិន​ចូល​បំភ្លឺ តាម​ការ​កោះ​ហៅ​របស់​តុលាការ។ ការចោទប្រកាន់នេះ បានឈានទៅដល់ ការឃាត់រថយន្ដ​របស់​លោក និង​ការ​សំរុក​ចូល​ទីស្នាក់ការ​​កណ្ដាល របស់គណបក្ស​សង្គ្រោះ​ជាតិ [...]

កែម ឡី និយាយ​ពី​បុរស​អាវ​ស​ចិត្ត​ខ្មៅ មាន​ដំបៅ​យួន​ពេញ​ខ្លួន

កែម ឡី និយាយ​ពី​បុរស​អាវ​ស​ចិត្ត​ខ្មៅ មាន​ដំបៅ​យួន​ពេញ​ខ្លួន

សារខ្លីតែមានន័យជ្រៅ របស់លោក កែម ឡី បានបង្ហោះចេញ ពីទំព័រផ្លូវការរបស់លោក នៅយប់ថ្ងៃ​ព្រហស្បត្តិ៍ ​ទី២៦ ខែ​ឧសភា ឆ្នាំ២០១៦ ថ្ងៃ​ដែល​មាន​ព្រឹត្តិការណ៍ នៃការប៉ុនប៉ង​ចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វ​ថ្ងៃ​ជា​ប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំងប្រដាប់ដោយអាវុធ (ធុនធ្ងន់) សឹង​គ្រប់​ដៃ នៅ​តាម​ដង​ផ្លូវ​ព្រះ​នរោត្ដម និងនៅនឹងទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ។ សាររបស់លោក កែម ឡី បាន​សរសេរ​អម​ទៅនឹងរូបថតព្រាលៗមួយសន្លឹក ដែលបើគេអាចទាយបាន (ពីឆ្វេងមកស្ដាំ) មានរូបលោក កែម ឡី ខ្លួន​ឯង - លោក កឹម សុខា - លោក ឡៃ ម៉ុងហៃ - លោក ប៉ុល ហំម និងមនុស្សម្នាក់ទៀត មិន​ស្គាល់​ឈ្មោះ។

សាររបស់លោក មានអត្ថន័យទាំងស្រុងដូចតទៅ៖

«រងើកភ្លើងតូចមួយ ដែលគ្រាន់តែទុកចោល ក៏អាចរលត់ជាស្ថាពរបានដែរ។ ប៉ុន្តែដោយសារតែបុរស​អាវស​ចិត្ត​ខ្មៅ ចូលចិត្តបោះកន្ទុយបារី តាមខ្យល់ខែចែត្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...