កែម ឡី និយាយ​ពី​បុរស​អាវ​ស​ចិត្ត​ខ្មៅ មាន​ដំបៅ​យួន​ពេញ​ខ្លួន

តើសារថ្មីមួយ ដែលទើបនឹងបង្ហោះចេញ ពីទំព័រហ្វេសប៊ុករបស់លោក កែម ឡី មានចំណង​ជើង​ថា «រងើកភ្លើង​ចាស់​ប៉ះ​ខ្យល់​ខែចែត្រ» មាន​ន័យ​ចង់​និយាយ​ពីអ្វី? ដូចជាចង់និយាយ​បញ្ឆិត​បញ្ឆៀង ដាក់​«បុរស​អាវស​ចិត្តខ្មៅ»​មួយ​រូប ដែល​មាន​ដំបៅយួន​ពេញខ្លួន! បើអញ្ចឹងទេ តើ​បុរស​ម្នាក់​នេះ ជា​នរណា?
កែម ឡី និយាយ​ពី​បុរស​អាវ​ស​ចិត្ត​ខ្មៅ មាន​ដំបៅ​យួន​ពេញ​ខ្លួន
លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមដ៏ល្បីល្បាញ។ (រូបថត MONOROOM.info/ O. Vary)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 27, 2016
  • ប្រធានបទ: នយោបាយ-វិភាគ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារខ្លីតែមានន័យជ្រៅ របស់លោក កែម ឡី បានបង្ហោះចេញ ពីទំព័រផ្លូវការរបស់លោក នៅយប់ថ្ងៃ​ព្រហស្បត្តិ៍ ​ទី២៦ ខែ​ឧសភា ឆ្នាំ២០១៦ ថ្ងៃ​ដែល​មាន​ព្រឹត្តិការណ៍ នៃការប៉ុនប៉ង​ចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វ​ថ្ងៃ​ជា​ប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំងប្រដាប់ដោយអាវុធ (ធុនធ្ងន់) សឹង​គ្រប់​ដៃ នៅ​តាម​ដង​ផ្លូវ​ព្រះ​នរោត្ដម និងនៅនឹងទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ។ សាររបស់លោក កែម ឡី បាន​សរសេរ​អម​ទៅនឹងរូបថតព្រាលៗមួយសន្លឹក ដែលបើគេអាចទាយបាន (ពីឆ្វេងមកស្ដាំ) មានរូបលោក កែម ឡី ខ្លួន​ឯង - លោក កឹម សុខា - លោក ឡៃ ម៉ុងហៃ - លោក ប៉ុល ហំម និងមនុស្សម្នាក់ទៀត មិន​ស្គាល់​ឈ្មោះ។

សាររបស់លោក មានអត្ថន័យទាំងស្រុងដូចតទៅ៖

«រងើកភ្លើងតូចមួយ ដែលគ្រាន់តែទុកចោល ក៏អាចរលត់ជាស្ថាពរបានដែរ។ ប៉ុន្តែដោយសារតែបុរស​អាវស​ចិត្ត​ខ្មៅ ចូលចិត្តបោះកន្ទុយបារី តាមខ្យល់ខែចែត្រ ក៏បណ្តាលឲ្យឆាបឆេះព្រៃធំមហាសាល និងមានតម្លៃបំផុត ដែល​មិន​អាច​កាត់ថ្លៃបាន។

បុរសអាវសចិត្តខ្មៅ មានដំបៅយួនពេញខ្លួន ចូលចិត្តលេងភ្លើង ក្នុងក្រុមអ្នកលេង ក៏សប្បាយចិត្តមើល​ភ្លើង​ឆេះ​ព្រៃ បើទោះណាអាចធ្វើឲ្យហិនហោចទ្រព្យធនសង្គម និងរាលដាលដល់ផ្ទះ និងជីវិតអ្នកស្រុក ក៏មិន​ខ្វល់​ខ្វាយ​ដែរ។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺ ពីលោក កែម ឡី ដោយផ្ទាល់បានឡើយ ដោយសារតែក្នុង​​វេលា ដែលសរសេរ​អត្ថបទនេះ ស្ថិតក្នុងពេលយប់នៅឡើយ។ ប៉ុន្តែគេគួរតែអាចយល់បានថា បើសិនជា​លោក​ប្រើប្រាស់​សំណេរ បែបន័យធៀបរបៀបនេះ ប្រាកដជាលោកចង់បញ្ជៀស ពីការនិយាយដោយចំមុខ ថា​តើ​ជន​«អាវសចិត្តខ្មៅ មានដំបៅយួនពេញខ្លួន» ជានរណានោះហើយ។ ហើយបើគេទាយមិនខុសទេ មានករណី​អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ ជាគំរូស្រាប់ ដែលខណៈនេះ លោកកំពុងរងបណ្ដឹងមួយ នៅឯតុលាការ ពីបទ​បរិហារ​កេរ្តិ៍ បន្ទាប់ពីលោក​បានធ្វើការវិភាគ ដោយជិត«ចំៗ»ខ្លាំងពេក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...