Posts tagged as "Sam Rainsy"

រដ្ឋ​និង​រាល់​យន្ដការ​របស់​រដ្ឋ ត្រូវ​ឯករាជ្យ មិន​បំរើ​ឲ្យ​គណបក្ស​នយោបាយ

រដ្ឋ​និង​រាល់​យន្ដការ​របស់​រដ្ឋ ត្រូវ​ឯករាជ្យ មិន​បំរើ​ឲ្យ​គណបក្ស​នយោបាយ

កាលពីសប្ដាហ៍មុន ការបញ្ចេញឯកសារជាសម្លេងមួយ ដែលនិយាយពីការហែកហួរគ្នា រវាងមេបក្សប្រឆាំងពីររបស់កម្ពុជា នៅមុនពេលគណបក្សទាំងពីរ បានចូលរួបរួមគ្នា បានជម្រុញឲ្យមានប្រតិកម្មពីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការបោះឆ្នោតខាងមុខ។


ការជួបជជែកគ្នាមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា៖ វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត kindcambodia.org)

វិធីសាស្ត្របកអាក្រាត និងបរិហារគ្នាទៅវិញទៅមក ជាជំនាញយ៉ាងចំណាន របស់អ្នកនយោបាយខ្មែរ ហើយវាកំពុងពង្រីក​រូបរាង ក្នុងខណៈពេល ដែលការបោះឆ្នោតសកលឈានជិតមកដល់។

នាយកគណៈកម្មាធិការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិច) លោក ហ្សង ពុទ្ធា បានលើកឡើងថា នេះជាការ​ធម្មតាទេសម្រាប់មុនពេលបោះឆ្នោត ដែលគណបក្សមានឱកាសច្រើនជាង [...]

ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ការចាក់ផ្សាយជាសម្លេងឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា នៃការឆ្លើយឆ្លងគ្នាពីមុន រវាងប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានចាត់ទុកថា ជាការ«ចាក់ដោត»ដំបៅសើស្បែក ដែលបានជាសះស្បើយ ជាស្ថាពររួចមកហើយ។ នេះ​ជាការលើកឡើង របស់លោក ធុច រត្តនា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំង ដោយបានបញ្ជាក់​ថែម​យ៉ាងច្បាស់ថា អ្វីដែលគេត្រូវខំព្យាបាល គឺ«ជម្ងឺអេដស៍»ឯណោះទៅវិញទេ ដែលកំពុងតែទន្ទ្រានប្រទេសកម្ពុជាសព្វថ្ងៃ។


លោកកឹម សុខា និងលោកសម រង្សី ចូលរួមក្នុងទិវាខ្មែរក្រោម នៅទីក្រុងកេប៊ិចប្រទេសកាណាដា កាលពីខែសីហា ឆ្នាំ២០១២។ (រូបថត KI Media)

ជម្លោះពាក្យសម្ដីហែកហួរគ្នា តាមរយះសុន្ទរកថា ឬកិច្ចសម្ភាសអោយទៅប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានកើតមាន [...]

គ.ជ.ប នឹង​ឆ្លើយ​តប ​នូវ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

គ.ជ.ប នឹង​ឆ្លើយ​តប ​នូវ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

នៅសល់ពេលត្រឹមតែ ពីរខែទៀតប៉ុណ្ណោះការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៥នឹងខិតជិត​មកដល់។ រីឯបញ្ហា ចម្រូង​ចម្រាសលើនីតិវិធីបោះឆ្នោតនិងការរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោតរវាង​គណបក្សប្រឆាំងនិងគ.ជ.ប នៅតែបន្ត​មិនទាន់​មានដំណោះស្រាយណាមួយឬគោលការណ៍ណា​មួយដែលអាចឈរលើ ការឯកភាពគ្នានៅឡើយនោះទេ។


ក្រុមមេដឹកនាំ របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញញាត្តិទាមទារទៅគ.ជ.ប ដល់បាតុករ កាលពីថ្ងៃទី២៤ខែមេសា កន្លងមក។ (រូបថត O.Vary/ MONOROOM.info)

ឆ្លើយតបទៅនឹង «ញ្ញត្តិ» ដែលដាក់ចេញដោយគណបក្សសង្គ្រោះជាតិ ក្នុងមហាបាតុកម្មដោយអហឹង្សា​មួយកាលពី​ម្សិល​ម៉ិញនៅទីលានប្រជាធិបតេយ្យ លោកទេពនីថាអគ្គលេខាធិការគ.ជ.បបានអះអាងថា កន្លងមក លោកបានឆ្លើយតប​រួច​ទៅហើយ ចំពោះរបាយ​ការ​ណ៍របស់លោកសូរិយាប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេស [...]

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

កាលពីព្រឹកម៉ិញនេះ សកម្មជនគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គណបក្សសង្គ្រោះជាតិ បានមកជួបជុំគ្នាធ្វើបាតុកម្ម នាទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងបញ្ជូនញត្តិរបស់ខ្លួនទៅ គ.ជ.ប តាមរយៈការដង្ហែរជាក្បួន។

លោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាននូវសេចក្តីថ្លែងការរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ការបង្កើត ឲ្យមានបាតុកម្មនោះឡើង ក្នុងគោលបំណងចង់ឲ្យកម្ពុជា ក្រោយការបោះឆ្នោតអណត្តិទីប្រាំ នាខែកក្កដាខាងមុខនេះ មាន«រដ្ឋាភិបាលមួយស្របច្បាប់»។

ការលើកឡើងដូចនេះ ដោយលោកបានបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការអ៊ិនឌីអាយ(NDI) និងអង្គការ​ខុមហ្វ្រេល (COMFREL) បានបង្ហាញថា គ.ជ.ប [...]

កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

នេះជាលើកទីមួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីឲ្យ គ.ជ.ប ធ្វើ​ការកែទម្រង់លើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងជា គ.ជ.ប របស់ជាតិ របស់ប្រជាពលរដ្ឋ។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មនោះ។

នៅថ្ងែទី២៤ខែមេសានេះ គេសង្កេតឃើញថានៅតាមដងផ្លូវ ជុំវិញទីលានប្រជាធិបតេយ្យ ត្រូវបានបិទដោយរនាំងដែក លើកំណាត់ផ្លូវលេខ៦១ ៦៧ និង១០៨ ដែលឆ្លងកាត់ផ្លូវ ព្រះអង្គឌួង និងឧញ្ញាអ៊ឹងប៊ុនហូវ។ កងកម្លាំងទាំងនេះ ប្រដាប់​ដោយដំបង និងផាលគ្រប់ៗដៃ។ នេះជាកងកម្លាំងត្រៀម ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើចរាចរ សម្រួលដល់​ការធ្វើបាតុកម្ម និងក៏ដើម្បីទប់ស្កាត់ក្រុមបាតុកម្ម ក្នុងករណីមានការដង្ហែរជាក្បួនផ្ទុយពីការអនុញ្ញាតិនោះ។

នៅឯទីលានប្រជាធិបតេយ្យវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...