Posts tagged as "Pentagone"

ពូទីន គ្រោង​ពង្រឹង​កម្លាំង​វាយ​ប្រហារ ដោយ​អាវុធ​«នុយក្លេអ៊ែរ»

ពូទីន គ្រោង​ពង្រឹង​កម្លាំង​វាយ​ប្រហារ ដោយ​អាវុធ​«នុយក្លេអ៊ែរ»

ផ្ដើមចេញពីមេរៀន នៃការធ្វើអន្តរាគមន៍យោធា នៅក្នុងវិបត្តិស៊ីរី និងជម្លោះជាមួយក្រុង​វ៉ាស៊ីនតោន លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ូស្ស៊ី​ច្រើនអាណត្តិ បានប្រកាសកាល​ពី​សប្ដាហ៍​កន្លង​ទៅ ពី​អាទិភាព​​ដ៏​សំខាន់ៗ ជាច្រើនចំណុច របស់កងទ័ពរ៉ូស្ស៊ី សម្រាប់ឆ្នាំ ២០១៧​ខាង​មុខ មាន​ជា​ពិសេស ដូច​ជា ការ​ពង្រឹង​​សមត្ថភាព​​វាយប្រហារ ខាងអាវុធនុយក្លេអ៊ែរ ការធ្វើទំនើបកម្ម ទៅលើសម្ភារៈសិក និង​ការបង្កើន​ភាព​​ប្រុង​​ប្រយ័ត្ន នៅ​​តាម​​បណ្ដោយ​​ព្រំដែន។

ថ្លែងនៅចំពោះមេដឹកនាំយោធា ជាច្រើនរយនាក់ កាលពីថ្ងៃព្រហស្បត្តិ៍ លោក ពូទីន បានលើកឡើងថា៖ «សព្វថ្ងៃ​​នេះ យើងមានកម្លាំង ខ្លាំងជាងអ្នក​ឈ្លានពាន​ណា​ទាំងអស់ ទោះអ្នកឈ្លានពានណាមួយនោះ អស្ចារ្យ​​ប៉ុណ្ណាក៏ដោយ។ ប៉ុន្តែបើយើងធ្វេសប្រហេស តែមួយភ្លែតនោះ (...) ស្ថានការណ៍​​អាច​នឹង​​ប្រែប្រួល​​ភ្លាម»។

ការថ្លែងរបស់លោកប្រធានាធិបតី ទំនងជាសំដៅទៅ [...]

ព្យុងយ៉ាង​រំលឹក​អាមេរិក ត្រូវ​ប្រុង​ប្រយ័ត្ន​និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ»

ព្យុងយ៉ាង​រំលឹក​អាមេរិក ត្រូវ​ប្រុង​ប្រយ័ត្ន​និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ»

នេះ ជាការរំលឹកថ្មីទៀត ពីសំណាក់ប្រទេសកូរ៉េខាងជើង ផ្ញើរទៅជូនសហរដ្ឋអាមេរិក នៅក្នុងជំនួបកំពូល នៃ​ចលនា​មិនចូលបក្សសម្ព័ន្ធ ដែលបានប្រព្រឹត្តិទៅ នៅក្នុងប្រទេសវ៉េណេហ្សុយអេឡា (ទ្វីបអាមេរិកខាងត្បូង) កាល​ពី​ចុងសប្ដាហ៍កន្លងមក។ ជាការថ្លែងឡើង ដោយផ្ទាល់មាត់ពីសំណាក់រដ្ឋមន្ត្រីការបរទេស របស់​របប​កុម្មុយនីស លោក រី យ៉ុង-ហូ (Ri Yong-ho) ប្រាប់ទៅសហរដ្ឋអាមេរិក ឲ្យ«ប្រុងប្រយ័ត្ន» និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ» ដោយ​ធ្វើការ​គម្រាមថា ប្រទេសរបស់លោក នឹងប្រើ«អាវុធនុយក្លេអ៊ែរ» ប្រឆាំងនឹងប្រទេស​មហាអំណាច​ធំ​ជាង​គេ​​លើ​លោក។

ថ្លែងពីកោះ «Margarita» កន្លែងដែលរៀបចំជំនួបកំពូលនេះ លោក រី យ៉ុង-ហូ បានឲ្យដឹង តាមរយៈអ្នក​បក​ប្រែ​ភាសា​ថា៖ «សហរដ្ឋអាមេរិក ត្រូវរំពៃមើល ពីជំហរជាយុទ្ធសាស្ត្រ របស់សាធារណរដ្ឋនៃយើង ដែល​បាន​ឈាន​ជើង ក្លាយខ្លួនជា​មហាអំណាច​នុយក្លេអ៊ែរ និងមហាអំណាចយោធា [...]

យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

ស្រុកអ្នកមាន សង់ព្រលានយន្ដហោះច្រើនពេក និងនៅក្បែរៗគ្នា ទាល់តែអ្នកបើកបរយន្ដហោះ ចុះចត​យាន​របស់​ខ្លួន​ខុសព្រលាន! នេះ សំណាងហើយ ដែលអ្នកដំណើរទាំង១៣០នាក់ នៃជើងហោះហើរ​លេខ​​«2845» របស់​យន្ដហោះនៃក្រុមហ៊ុន «Delta Airlines» មិនមានរងរបួស ឬជួបគ្រោះថ្នាក់អ្វីទាំងអស់។ តែទាំងអ្នកដំណើរ ទាំង​អ្នក​បើកបរយន្ដហោះ ត្រូវបានបង្ខាំងទុក (បិទទាំងបង្អួចយន្ដហោះ) ឲ្យអង្គុយនៅស្ងៀម​នៅក្នុងយន្ដហោះ ប្រមាណ​ជា៣ម៉ោង ដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិក ប្រដាប់ដោយអាវុធ និងមានជំនួយពីសត្វឆ្កែផង ចូល​ទៅ​ឆែកឆេរ​គ្រប់​កន្លែង ក្នុងយន្ដហោះ។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅ ទៅលើយន្ដហោះអ៊ែរប៊ូស (Airbus A320) របស់​ក្រុមហ៊ុន «Delta Airlines» ដែលហោះភ្ជាប់ទីក្រុង «Minneapolis» មកកាន់ទីក្រុង «Rapid City» ក្នុងរដ្ឋ «South Dakota» ភាគខាងជើងសហរដ្ឋអាមេរិក។ ប៉ុន្តែរឿងរ៉ាវដ៏ហួសចិត្តនេះ ទើបនឹងត្រូវបាន​សារព័ត៌មាន​តំបន់ [...]

អាមេរិក​នឹង​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​ជា​អចិន្ត្រៃយ៍ នៅ​អ៊ឺរ៉ុប​ខាង​កើត

អាមេរិក​នឹង​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​ជា​អចិន្ត្រៃយ៍ នៅ​អ៊ឺរ៉ុប​ខាង​កើត

ដើម្បីបង្កា នូវរាល់ការរំលោភបំពាន ពីសំណាក់ប្រទេសរ៉ូស្ស៊ី ដែលអាចកើតឡើង ជាយថាហេតុនោះ សហរដ្ឋ​អាមេរិកបានសម្រេចចិត្ត ដាក់ពង្រាយជាលក្ខណៈអចិន្ត្រៃយ៍ នូវប្រព័ន្ធខែលការពារ នៅក្នុង​បណ្ដា​ប្រទេស​អ៊ឺរ៉ុប​ខាង​កើត ចាប់​តាំង​ពីខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការប្រកាសឲ្យដឹង របស់មន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។

អ្នកស្រី ឡូរ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានថ្លែងឲ្យដឹងថា៖ «ការដាក់ពង្រាយនេះ នឹង​ធ្វើ​ឡើង​ដោយមិនឈប់ឡើយ ដើម្បីអនុញ្ញាតឲ្យមានវត្តមាន នៃប្រព័ន្ធខែលការពារជាប់រហូត និងការ​បង្កើន​គុណភាព នៃការហ្វឹកហាត់ សម្រាប់ក្រុមប្រទេសជាសម្ព័ន្ធមិត្ត នៅក្នុងអង្គការអូតង់ (OTAN ឬ NATO = អង្គការ​នៃ​សន្ធិសញ្ញា​អាត្លង់ទិកខាងជើង)»។

អ្នកនាំពាក្យបានបន្តថា វត្តមាននៃប្រព័ន្ធខែលការពារនេះ នឹងនៅតែបន្ត នៅក្នុងបណ្ដាប្រទេស នៅអ៊ឺរ៉ុប​ខាង​កើត។

[...]
អាមេរិក​ប្រតិកម្ម​ករណី​យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី ស្ទាក់​ចាប់​យន្ដហោះ​ឈ្លប​ការណ៍​របស់​ខ្លួន

អាមេរិក​ប្រតិកម្ម​ករណី​យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី ស្ទាក់​ចាប់​យន្ដហោះ​ឈ្លប​ការណ៍​របស់​ខ្លួន

ការបះទង្គិចសារជាថ្មីទៀត បានកើតឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសរ៉ូស្ស៊ី នៅថ្ងៃព្រហស្បត្តិ៍កន្លងមក។ នេះ ជាការអះអាងកាលពីថ្ងៃសៅរ៍ របស់អ្នកស្រី ឡ័រ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរ​ប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។ យន្ដហោះយោធាឈ្លបការណ៍មួយគ្រឿង របស់កងទ័ព​អាមេរិក ត្រូវបានស្ទាក់ចាប់ ដោយយន្ដហោះប្រដេញ របស់កងទ័ពរ៉ូស្ស៊ី។ សកម្មភាពនេះ ត្រូវបាន​ធ្វើ​ឡើង ដោយ​មិន​បាន​គិត​ពី​សុវត្ថិភាព និងដោយគ្មានសីលធម៌វិជ្ជាជីវៈ។

អ្នកស្រី ឡ័រ៉ា សៀល បានថ្លែងឲ្យដឹងថា៖ «យន្ដហោះយោធាអាមេរិក បានហោះហើរ នៅក្នុង​លំហ​អាកាស​អន្តជាតិ និងមិនបានចូលទៅក្នុងទឹកដីរ៉ូស្ស៊ី សូម្បីបន្តិចឡើយ»។

យន្ដហោះឈ្លបការណ៍អាមេរិកនោះ ជាប្រភេទ «Boeing RC-135» ខណៈយន្ដហោះប្រដេញរ៉ូស្ស៊ី ជាប្រភេទ «Soukhoï Su-27»។

ការប៉ះទង្គិចនេះ បានកើតឡើងជាលើកទីពីរ នៅក្នុងអំឡុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...