សង្គមស៊ីវិលនៅតែចោទប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ថា«មិនទាន់»ឯករាជ្យ
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានគេវាយតម្លៃជាទូទៅថា មិនទាន់មានភាពឯករាជ្យគ្រប់គ្រាន់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ជារឿយៗ តែងទទួលបានការរិះគន់ពីជ្ឍដ្ឋានទូទៅថា មិនបានពាំនាំនូវព្រឹត្តិការណ៍ គ្រប់ជ្រុងជ្រោយនៃសង្គម ជូនដល់ប្រជាពលរដ្ឋ លើពីនេះមានការផ្សាយព័ត៌មានលំអៀងទៀតផង។
រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា (CCMI)ឱ្យដឹងថា រដ្ឋាភិបាលមិនត្រឹមតែត្រួតត្រា លើស្ថានីយទូរទស្សន៍ទាំងអស់នោះទេ តែក៏បានគ្រប់គ្រងស្ថានីយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្នែកបោះពុម្ពស្ទើរតែទាំងអស់ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា [...]