ថៃ៖ ខៀវ កាញារីទ្ធ ថាកម្ពុជាត្រូវស្ងាត់ តែអ្នកវិភាគថា ត្រូវផ្ដល់ព័ត៌មានពិត
ស្របពេលប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា ហើយក៏ជាប្រទេសមានទំនាស់ព្រំដែនជាមួយប្រទេសកម្ពុជា កំពុងមានស្ថានការណ៍នយោបាយកាន់តែក្តៅខ្លាំងឡើងៗ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ស្នើដល់គ្រប់មជ្ឈដ្ឋានទូទៅ នៅក្នុងប្រទេសកម្ពុជាទាំងអស់ ជាពិសេសប្រព័ន្ធសារព័ត៌មាន ត្រូវរក្សាភាពស្ងៀមស្ងាត់ និងជៀសវាងការផ្សាយដុតកំដៅទាក់ទងនឹងបញ្ហាព្រំដែន។ តែសម្រាប់អ្នកវិភាគឯករាជ្យលើកឡើងថា ការរក្សាភាពស្ងៀមស្ងាត់ វាពុំមិនមែនមានន័យថា ជាការផ្តល់សន្តិសុខដល់ជាតិនោះទេ ផ្ទុយមកវិញការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមិនលំអៀងឲ្យប្រជាពលរដ្ឋបានដឹង ទើបជាការផ្តល់លំនឹងដល់ប្រទេសជាតិ។
ក្រុមបាតុករដែលមានចំនួនច្រើនម៉ឺននាក់ នៅរាជធានីបាងកក។ (រូបថត lexpress.mu)
នយោបាយថៃ - [...]