អ្នកកាសែតមួយរូប ស្នើក្លឹបអ្នកកាសែតកម្ពុជា «កុំចេញតែសេចក្ដីថ្លែងការណ៍»
លោក ស្រ៊ុន ទិត្យ អ្នកសារព័ត៌មានប្រចាំទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្លឹបអ្នកកាសែតកម្ពុជា ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ឲ្យជម្រុញវិធានការ«ក្តៅ» ប្រឆាំងនឹងការប្រើអំពើហិង្សា គម្រាមកំហែង ឬប៉ងសម្លាប់ មកលើអ្នកសារព័ត៌មាន និងដាក់ទោសលើជនដៃដល់តាមច្បាប់ជាធរមាន។
អ្នកសារព័ត៌មានរូបនោះ បានចង្អុលចំៗទៅក្លឹបអ្នកកាសែត ថាមិនគួរចេញតែសេចក្តីថ្លែងការណ៍ ដើម្បីឲ្យតែរួចខ្លួន និងសង្ងំសុខតែឯងនោះទេ។ លោកបានស្នើថា ក្នុងនាមខ្លួនជាម្តាយ (ក្លឹបអ្នកការសែត) ត្រូវតែសហការជាមួយខាងឪពុក (ក្រសួងព័ត៌មាន) ដើម្បីមានជំនួបពិភាក្សា ជាមួយក្រសួងមហាផ្ទៃ ក្នុងការលប់បំបាត់បញ្ហានីទណ្ឌភាព មកលើកូនរបស់ខ្លួនទៀត (អ្នកសារព័ត៌មាន) ហើយត្រូវបង្កើតឲ្យមានសេចក្តីសម្រេចរួមមួយ [...]