ហ្វេសប៊ុកអាចចូលមើលរូបឯកជន ឬសារសម្ងាត់ របស់អ្នកប្រើប្រាស់បាន!
លោក ប៉ាអាវ៉ូ ស៊ីលចាម៉ាគី (Paavo Siljamäki) នាយកក្រុមហ៊ុនផលិតចម្រៀង អានជ័ណាប៊ីត (Anjunabeats) បានចូលទៅក្នុង ការិយាល័យរបស់ហ្វេសប៊ុក នៅជាយក្រុង ឡូសអេនជឺឡេស (Los Angeles) ដើម្បីចង់រៀនបន្ថែមទៀត ពីដំណើរការដ៏ស៊ីជម្រៅ របស់គណនីហ្វេសប៊ុកនីមួយៗ។
ប៉ុន្តែការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីវិស្វករជំនាញមួយរូប របស់បណ្ដាញសង្គមដ៏ល្បីនេះ បានចូលទៅក្នុងគណនីរបស់លោក ប៉ាអាវ៉ូ ដោយមិនចាំបាច់ប្រើ ពាក្យសម្ងាត់អ្វីទាំងអស់។ នាយកក្រុមហ៊ុនចម្រៀង បានថ្លែងឡើងថា៖ «វិស្វករម្នាក់នោះ អាចចូលទៅក្នុងគណនីហ្វេសប៊ុក របស់ខ្ញុំ ហើយមើលពីអ្វីៗ គ្រប់បែបយ៉ាង ទាំងសាធារណៈ ទាំងឯកជន ដោយគ្មានចាំបាច់ ពាក្យសម្ងាត់ពីខ្ញុំឡើយ»។
លោក ប៉ាអាវ៉ូ បានលើក ជាចម្ងល់ឡើងថា៖ «តើបុគ្គលិករបស់ហ្វសប៊ុកប៉ុន្មាននាក់ ដែលមានលទ្ធភាព ក្នុងការចូលទៅក្នុងគណនី របស់អ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួន បានដូច្នេះ? តើល័ក្ខខ័ណ្ឌបែបណា [...]