ទូរទស្សន៍ជាតិ ថាខ្លួនចាក់ផ្សាយពីការហែរសព កែម ឡី
នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ទូរទស្សន៍ជាតិកម្ពុជា (ហៅកាត់ជាភាសាខ្មែរ ទទក និងហៅកាត់ជាភាសាបារាំង TVK) បានប្រើប្រាស់ពាក្យ«យើង» ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនដូច្នេះថា៖ «យើងគ្រាន់តែចង់បញ្ជាក់ជូនថា នេះជាអ្វីដែលយើងបានធ្វើ។ យើងបានផ្សាយព័ត៌មាន ស្តីពីទិដ្ឋភាពនៃការហែរសពលោកបណ្ឌិត កែម ឡី រួចហើយ តាំងតែពីពេលសពមិនទាន់ដល់ខេត្តតាកែវមកម្លេះ គឺនៅម៉ោងប្រមាណ ១៤ និង ១០ នាទី នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។»។
សំណេររបស់ទំព័រហ្វេសប៊ុកផ្លូវការនេះ បានធ្វើឡើង នៅក្រោយមានការរិះគន់ខ្លាំងក្លា ពីសំណាក់មហាជន ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលលើកឡើងថា ទូរទស្សន៍ជាតិកម្ពុជា ដែលជាទូរទស្សន៍រដ្ឋទទួលប្រាក់ខែ ដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋ តែបែរជាមិនបម្រើពលរដ្ឋទៅវិញ។
សម្រាប់អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោក គឹម គុណវឌ្ឍ វិញ មិនបានខ្វាយខ្វល់ទៅនឹងការរិះគន់ទាំងនោះទេ [...]