ប៉ីប៉ី ឌី៖ ព្រាប សុវត្ថិ វាខុសពីគ្នា ច្រិប ឯង!
មនុស្សច្រើននាក់ណាស់ ដែលចេញមកនិយាយ នៅតាមបណ្ដាញផ្សព្វផ្សាយ មានទេពកោសល្យ (ឬបានហ្វឹកហាត់) ធ្វើឲ្យប្រិយមិត្តរបស់ខ្លួនផ្ទុះសំណើច ដោយមិនចាំបាចធ្វើកាយវិការ លោតហក់ ទះតប់ ប្រើប្រាស់ភាសា«អាស» ឬនិយាយចេញមក ដោយគ្មានការពិចារណា និងមិនអាងការសុំទោស នៅពេលក្រោយមក។ ហើយក៏មិនមានមនុស្សច្រើនប៉ុន្មានដែរ ដែលរស់ដើម្បីតែការសុំទោស ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែនិយាយ កាន់តែភ្លាវ។
រឿងខាងលើនេះ ផ្ទុយពីក្រុមការងារ របស់វិទ្យុក្នុងស្រុកមួយ ឈ្មោះ «ABC» ដែលបន្ទាប់ពីបានប្រើប្រាស់សកម្មភាព លោតហក់ ទះតប់ ប្រើប្រាស់ភាសា «អាស» ដោយគ្មានការពិចារណា តាមបណ្ដាញផ្សព្វផ្សាយរួច បានចេញមកសុំទោស។ សុំទោសម្ដង-ពីរ នៅមិនគ្រប់គ្រាន់ ម្ចាស់វិទ្យុ «ABC» នេះម្នាក់ទៀត នៅបានចេញមកបកស្រាយ តែបែរជាបាននិយាយចោទ ទៅលើមនុស្សផ្សេងទៀត ជាច្រើននាក់ ជាពិសេសបានហៅលោក ព្រាប សុវត្ថិ កំពូលអ្នកចម្រៀង ដ៏ល្បីល្បាញ [...]