ញ៉ូយក៖ ឃាត់ខ្លួនជនម្នាក់ ស្ថិតនឹងអាល-កៃដា ដោយជាប់អន្ទាក់ FBI
អាជ្ញាធរខាងយុត្តិធម៌ របស់សហរដ្ឋអាមេរិក បានប្រកាសអោយដឹងថា បុរសម្នាក់ ដែលអួតថា ខ្លួនមានជាប់ទាក់ទង នឹងបណ្ដាញភេវរកម្មអាល-កៃដា ហើយចង់ដាក់ បំផ្ទុះគ្រាប់បែកទំងន់៤៥គីឡូ នៅពីមុខអាគារឯកសារមួយរបស់សហព័ន្ធ នៅទីក្រុងញ៉ូយកនោះ ត្រូវបានគេឃាត់ខ្លួន កាលពីថ្ងៃពុធទី១៧តុលាព្រឹក។
កាហ្សី មូហាមេដ និងអាគារដែលគេចង់ដាក់គ្រាប់បែបបំផ្ទុះ។
បុរសនោះអាយុ២១ឆ្នាំ មានដើមកំណើតមកពីបង់ក្លាដេស ត្រូវបានគេចាប់ឃាត់ខ្លួន ក្រោយពីជននេះបានខិតខំ បំផ្ទុះគ្រាប់បែករបស់ខ្លួន តែមិនបានសំរេច ដោយហេតុជននេះ ត្រូវភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយ (FBI) តាមដានតាំងពីច្រើនខែមកហើយ។ កាហ្សី មូហាមេដ រេហ្សវាណុល អាសាន់ ណាហ្វីស (Quazi Mohammad Rezwanul Ahsan Nafis) [...]