ឆ្នាំថ្មី ដូណាល់ ត្រាំ លត់អៀរ៉ង់និងប៉ាគីស្ថានតាមទ្វីសធើរ
ដូចទម្លាប់រាល់ដង ប្រធានាធិបតីអាមេរិកបានអបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៨នេះ ដោយបង្កើតឲ្យផ្ទុះជាសង្គ្រាមសំដីឡើង៖ នោះ គឺលោកបានបង្ហោះសារនៅលើទំព័រទ្វីសធើររបស់លោក វាយប្រហារដោយផ្ទាល់ ប្រឆាំងរបបដឹកនាំរបស់ប្រទេសពីរ នៅក្នុងតំបន់អាស៊ីខាងត្បូង។
សារទាំងនោះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) បង្ហោះក្នុងឆ្នាំថ្មី អះអាងពី «ពេលវេលាសមល្មម ដែលត្រូវប្ដូរ» ដោយភ្ជាប់នឹងសារមុនៗ ដែលលោកបានបង្ហោះ នៅចុងឆ្នាំចាស់ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអំពើហិង្សាជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ នៅក្នុងប្រទេសអៀរ៉ង់។ លោកប្រធានាធិបតី បានសរសេរថា៖ «អៀរ៉ង់ បានបរាជ័យនៅគ្រប់វិស័យទាំងអស់ បើទោះជាមានកិច្ចព្រមព្រៀងដ៏អាក្រក់មួយ ត្រូវបានធ្វើក្នុងពេលកន្លងមក ជាមួយរដ្ឋាភិបាលប្រធានាធិបតី អូបាម៉ា ក៏ដោយ»។
នេះជាសារលើកទីបី ដែលលោក ដូណាល់ ត្រាំ បានបង្ហោះវាយប្រហាររបបដឹកនាំអៀរ៉ង់ បើរាប់ចាប់តាំងពីថ្ងៃសុក្រ [...]