ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ
លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ទៅកាន់រាជធានី បាងកក ប្រទេសថៃ ហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ «Thai Airway» កាលពីម៉ោង១៥ និង០៤នាទី ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ជាច្រើន ដែលផ្សាយឲ្យដឹង នៅរសៀលថ្ងៃសៅរ៍នេះ។
ព័ត៌មាននេះ ត្រូវបានអះអាង ថាជាការពិត ដោយមន្ត្រីជាន់ខ្ពស់ របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបន្ទាប់មក អះអាងបន្ថែម ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានថ្លែងថា នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ដោយប្រើលិខិតឆ្លងដែនអាមេរិក។
យ៉ាងណា ការអះអាងខាងលើនេះ មិនទាន់មានការបញ្ជាក់ ពីលោក ហួត វុទ្ធី ឬពីស្ថាប័នវិទ្យុអាស៊ីសេរី នៅឡើយ មកទល់នឹងម៉ោងនេះ។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ [...]