ចន ឃែរី ដាក់ការឃ្លាំមើលកូរ៉េខាងជើង ដែលកំពុងចាប់ផ្ដើមគម្រាមជប៉ុន
ប្រមុខការទូតអាមេរិកាំង លោកចន ឃែរី (John Kerry) បានកំណត់កាលពីថ្ងៃសុក្រ ស្នើទៅកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវការបាញ់កាំជ្រួចម៊ីស៊ីល ដោយលោកបានចាត់ទុក ការបាញ់កាំជ្រួចណាមួយចេញទៅ ថាជា«កំហុសដ៏ធ្ងន់មួយ»។ ការស្នើសុំនេះ បានធ្វើឡើង ខណៈពេលដែលកូរ៉េខាងជើង កំពុងតែចាប់ផ្ដើមគម្រាមជប៉ុន ពីការវាយលុកនុយក្លេអ៊ែរ។
លោកចន ឃែរី (រូបស្ដាំ) និងលោក យន់ ប៊ិយងស្សេ នៅក្នុងសន្និសិតកាសែតកាលពីថ្ងៃ០២មេសាឆ្នាំ២០១៣។ (Mark Wilson/Getty Images)
«ប្រសិនបើ មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន (Kim Jong-Un) សម្រេចថានឹងបាញ់ម៊ីស៊ីល ទោះជាក្នុងករណីបាញ់តម្រង់ទៅសមុទ្រជប៉ុន ឬទៅទិសដៅផ្សេងក៏ដោយ តែបានន័យថា មេដឹកនាំរូបនេះនឹងជ្រើសរើសដោយចំហរ នូវការធ្វើមិនដឹងមិនលឺ នូវសម្លេងទាំងឡាយ [...]