បុករបងចែកផ្លូវដួលរនេល និងឡានមួយទៀតរួច រត់គេចខ្លូនបាត់
នៅក្នុងរណីគ្រោះថ្នាក់ចរាចរណ៍ បង្ករការភ្ញាក់ផ្អើលនេះ មិនមានភាគីណា រងរបួសនោះទេ តែចម្លែកតែម្ចាស់រថយន្តបង្ក បានបើកទ្វារឡាន ចេញស្របពេល ដែលមានមនុស្សជាច្រើន ចូលមកមើល ហើយបានរត់គេចខ្លូន បាត់ស្រមោល បន្សល់ទុករថយន្ត នៅទីតាំងកើតហេតុ ជាមួយភាគីរងគ្រោះ។
គ្រោះថ្នាក់ចររាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរូស្ស៊ី ក្នុងខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្ក មានម៉ាក រេងរ៉ូវើ (RONROVER) ស្លាកលេខ ភ្នំពេញ២V-៨៣៧៨ បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ សាក្សី ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងឡានបង្កខាងលើ បើកបរក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ លុះមកដល់កន្លែងកើតហេតុ រថយន្តក៏រ៉េចង្គូត ទៅបុករបងចែកផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ ជាង៥កំណាត់។
សាក្សីដដែលនោះ បានបន្ថែមទៀតថា បន្ទាប់ពីបានបុក របងខណ្ឌផ្លូវទាំងនេះហើយ ឡានបង្កនៅ [...]