ម៉ូតូប៉ះម៉ូតូនៅព្រៃនប់ ស្លាប់ម្នាក់របួសម្នាក់
បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ នៅចំណុចមុខវិទ្យាល័យ ហ៊ុនសែនវាលរេញ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨០-១៨១ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៥ និង ០០នាទីព្រឹក។
ទំព័រហ្វេសប៊ុក របស់«ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ» បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះដែលបានស្លាប់ បានជិះម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៤។ លុះមកដល់កន្លែងកើតហេតុ ខាងលើ ក៏បើកឆ្លងថ្នល់ ពីកើតទៅលិច។ ខណះនោះមានម៉ូតូមួយគ្រឿង បើកក្នុងទិសដៅ ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ បានមកបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែង ចំណែកបុរសម្នាក់ ដែលបើកម៉ូតូម្ខាងទៀត បានរងរបួសធ្ងន់។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឡេង ហ៊ី អាយុ ៧៣ឆ្នាំ ជិះម៉ូតូប្រភេទ វ៉េវ ពណ៍កាប់ស្តាំង គ្មានផ្លាកលេខ [...]