កម្ពុជា៖ សុរិយា ស៊ូប៊ែឌី ជម្រុញឲ្យមានការបោះឆ្នោតសេរី យុត្តិធម៌ និងដោយសន្តិវិធី
នៅមុនមួយថ្ងៃ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៨ ខែកក្កដាខាងមុខ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានរំលឹកឡើងវិញនូវសេចក្ដីអំពាវនាវរបស់លោក ដើម្បីការបោះឆ្នោតមួយសេរី យុត្តិធម៌ និងដោយសន្តិវិធី ទាំងនៅមុន ក្នុងពេល និងក្រោយការបោះឆ្នោត។
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។ (រូបថត MONOROOM.info/ O. Vary)
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់លោក ចុះថ្ងៃទី២៦ខែកក្កដា ហើយដែលមនោរម្យព័ងអាំងហ្វូ ទើបនឹងទទួលបាននៅយប់ថ្ងៃដដែលនេះ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងជាអាថ៌ទៅកាន់ពលរដ្ឋកម្ពុជា [...]