មន្រ្តីសិទ្ធិមនុស្សអ.ស.ប. គ្រោងជួប វន់ ពៅ នៅពន្ធនាគារព្រៃស
បើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងចុះទៅពន្ធនាគារព្រៃស ជួបលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំផ្សេងទៀត។
លោកស្រី ហ្វ្លាវា ផាន់សៀរី និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ក្នុងទីស្ដីការក្រសួង។ (រូបថត Siv Channa)
សិទ្ធិ - «អ្វីដែលខ្ញុំបានដឹងច្បាស់ ពីមន្រ្តីអង្គការសហប្រជាជាតិ គឺថាគាត់នឹងចូលជួបលោកវន់ ពៅ នៅពន្ធនាគារព្រៃសរនៅព្រឹកនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី បា្រក់ សុវណ្ណារី ជាភរិយាលោកវន់ ពៅ [...]