Posts tagged as "Terroriste"

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ចម្រៀងឃោសនា ជាភាសាចិន កុកងឺ នេះ មានលក្ខណៈជាចម្រៀងប្រពៃណី មានរយៈពេលជិត៤នាទី និង​មាន​ចំណងជើងថា «Mujahid»។ ចម្រៀងត្រូវបានយកមកបង្ហោះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្ដាញ​អ៊ិនធើណែត ដោយមជ្ឈមណ្ឌល «Al Hayat» ដែលជាស្ថាប័នផ្សព្វផ្សាយ និងទំនាក់ទំនង ជា​ភាសា​បរទេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS)។

ក្រុមភេរវជន បានដង្ហោយហៅ តាមរយៈចម្រៀងនោះ ទៅកាន់«បងប្អូនម៉ូស្លីម»ទាំងអស់ ឲ្យ«ភ្ញាក់ឡើង» ដៃ​កាន់​អាវុធដើម្បី«ប្រយុទ្ធ»។ បើតាមការបកប្រែក្រៅផ្លូវការ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចម្រៀងនោះ បាន​បញ្ជាក់​ដូច្នេះថា៖ «ពលីជីវិត ក្នុងពេលប្រយុទ្ធនៅសមរភូមិ ជាក្ដីសុបិន្ដរបស់យើង»។

[...]

រ៉ូស្ស៊ី​បាញ់​កាំជ្រួច​ពី​នាវា​មុជ​ទឹក​ជា​លើក​ទី១ កំទេច​មូលដ្ឋាន ISIS

ប្រទេសរ៉ូស្ស៊ី បានពង្រឹងភាពមានប្រៀប នៃកងទ័ពរបស់ខ្លួនបន្ថែមទៀត នៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី។ ហើយ​នេះ គឺជាលើកទីមួយហើយ ដែលប្រទេសរ៉ុស្ស៊ី បានធ្វើការវាយប្រហារ សំដៅមូលដ្ឋានសំខាន់​មួយ​ចំនួន របស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដោយ​បាញ់​​កាំជ្រួច​ជាច្រើនគ្រាប់ ចេញពីនាវាមុជទឹករបស់ខ្លួន ដែលកំពុងបោះមូលដ្ឋាន នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

រដ្ឋមន្ត្រីការពារជាតិរ៉ូស្ស៊ី បានប្រកាសពីដំណឹងនេះ កាលពីថ្ងៃទី៨ ខែធ្នូ ដោយបានបញ្ជាក់ថា កងទ័ពរ៉ូស្ស៊ី បាន​ធ្វើការវាយប្រហារ ទៅលើ«ទីតាំងសំខានចំនួនពីរកន្លែង របស់កងកម្លាំងភេរវជន» នៅក្បែរក្រុងរ៉ាកា ដែល​ជា​បញ្ជាការដ្ឋានធំបំផុត របស់ក្រុមរដ្ឋអ៊ីស្លាម។ វីដេូខាងលើនេះ ត្រូវបានដាក់បង្ហោះនៅលើ យូធូប ដោយ​ក្រសួង​ការពារជាតិរ៉ូស្ស៊ី ដើម្បីបង្ហាញពីការបាញ់កាំជ្រួច ចេញពីនាវាមុជទឹក និងទីតាំងដែលកាំជ្រួចទាំងនោះ [...]

បារាំង​ទំនង​ជា​អស់​គ្រាប់​បែក ទម្លាក់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ!

បារាំង​ទំនង​ជា​អស់​គ្រាប់​បែក ទម្លាក់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ!

នៅពីរថ្ងៃ បន្ទាប់ពីភេរវកម្មវាយប្រហារ កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមក គឺនៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ប្រទេសបារាំងបានបើកការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ ទៅលើទីតាំងនានា នៃ​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជា​ពិសេស​នៅ​ក្នុងទីក្រុង រ៉ាកា (Raqqa) ដែលជាបញ្ជាការដ្ឋាន របស់ក្រុមភេរវជន។ នៅក្នុងរយៈពេល៣ថ្ងៃ យន្ដហោះ​ប្រមាញ់​១០គ្រឿង របស់បារាំង បានទម្លាក់គ្រាប់បែក ច្រើនជាង៦០គ្រាប់ទៅលើទីនោះ។

ទម្លាក់គ្រាប់បែករាល់ថ្ងៃ

អ្នកជំនាញខាងកងទ័ពអាកាសម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន ដែលចេញផ្សាយប្រចាំថ្ងៃមួយនេះថា៖ «យើង​បានវាយប្រហារ នៅពេលនេះ មានចំនួនច្រើនជាង ក្នុងប្រទេសលីប៊ី កាលពីឆ្នាំ២០១១»។

ការចូលរួមរបស់បារាំង ក្នុងការទម្លាក់គ្រាប់បែក ជាមួយនឹងក្រុមសម្ព័ន្ធមិត្តអន្តរជាតិ [...]

អាល្លឺម៉ង់​បញ្ជូន​ទ័ព​១២០០នាក់ ទៅ​ជួយ​បារាំង​វាយ ISIS

អាល្លឺម៉ង់​បញ្ជូន​ទ័ព​១២០០នាក់ ទៅ​ជួយ​បារាំង​វាយ ISIS

កងទ័ពអាល្លឺម៉ង់ បានអះអាងនៅថ្ងៃអាទិត្យទី២៩ ខែវិច្ឆិកានេះ ថានឹងដាក់ពង្រាយទាហានរបស់ខ្លួន យ៉ាង​តិច​១២០០នាក់ ដើម្បីជួយប្រទេសបារាំង ក្នុងការវាយប្រហារ ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅក្នុងប្រទេសស៊ីរី។ ការសម្រេចចិត្តនេះ នឹង​ធ្វើ​ឲ្យ​បេសកកម្មដាក់ពង្រាយកងទ័ព នៅបរទេសនេះ របស់ប្រទេសអាល្លឺម៉ង់ មានលក្ខណៈសំខាន់ ជាងពេល​ណាៗ​ទាំងអស់។

អគ្គមេបញ្ជាការ កងទ័ពអាល្លឺម៉ង់ លោក វ៉ុលឃើរ វីឃើរ (Volker Wieker) បានថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក «Bild» ឲ្យដឹងថា៖ «បើនិយាយទាក់ទងនឹងកងទ័ព ចំនួនទាហានចាំបាច់ ដែលត្រូវទៅបញ្ជាយានយន្ដ ដូច​ជាយន្ដហោះ និងនាវាជាដើមនោះ នឹងមានចំនួនប្រមាណជា១២០០នាក់។ (...) បេសកកម្មនឹងអាចចាប់​ផ្ដើម​ដំណើរការ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច។»

ប្រទេសអាល្លឺម៉ង់ បានសំងំនៅស្ងាត់ស្ងៀម [...]

រក​ឃើញ​«ទីក្រុង​ក្រោម​ដី»​មួយ របស់ ISIS នៅ​អៀរ៉ាក់ (vdo)

រក​ឃើញ​«ទីក្រុង​ក្រោម​ដី»​មួយ របស់ ISIS នៅ​អៀរ៉ាក់ (vdo)

កាលពីជាង២សប្ដាហ៍មុន ក្រុមអ្នកតស៊ូជាតិគួដ បានវាយដណ្ដើមបាន ទីក្រុងស៊ីនចារ ពីកណ្ដាប់ដៃរបស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) មកវិញ។ នៅ​ពេល​ដែលក្រុមអ្នកតស៊ូ បានរុករកគ្រប់កន្លៀតក្រហែង នៅក្នុងទីក្រុងនេះ ពួកគេបានរកឃើញ នូវ​បណ្ដាញ​រូងក្រោមដី ដែលមិនគួរឲ្យជឿបាន និងដែលជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ដ៏ធំស្មុគ្រស្មាញមួយ។ រូងដី ដែល​​មាន​​លក្ខណៈ​​ជា​ទីក្រុង ស្ថិតក្រោមទីក្រុង របៀបនេះ ទំនងជាត្រូវបានក្រុមរដ្ឋអ៊ីស្លាម យកមក​ប្រើ​ប្រាស់ នៅ​​តាម​​បណ្ដា​​ទីក្រុង​ផ្សេងៗ​ទៀតដែរ។

ក្រុមអ្នកតស៊ូជាតិ គួដ បានថតរូងដី ដែលមានបំភ្លឺដោយភ្លើងអគ្គិសនីនេះ ហើយយកមកបង្ហោះ បង្ហាញ​ឲ្យ​យើង​ដឹងថា រូងមានទទឹងចង្អៀត តែមានកំពស់ ខ្ពស់ជាងមួយជំហរមនុស្ស។ នៅក្នុងនោះ គេឃើញ​មាន​ខោ​អាវ សម្រាប់​ផ្លាស់ប្ដូរ​សម្លៀក​បំពាក់ មានថ្នាំសង្កូវ ម្ហូបចំណី មានពូកខ្នើយ សៀវភៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...