ភេរវកម្មនៅចាការតា៖ ជនរងគ្រោះឡើងដល់៤នាក់ ភេរវជនថយមក៤នាក់
មកទល់នឹងថ្ងៃនេះ ជនស៊ីវិលដែលបានស្លាប់ នៅក្នុងហេតុការណ៍ភេរវកម្ម បំផ្ទុះគ្រាប់បែក និងផ្ទុះអាវុធ កណ្ដាលរដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤នាក់ ខណៈនៅក្រោយហេតុការណ៍ភ្លាមៗ អាជ្ញាធរបានរាយការណ៍ថា មានជនស៊ីវិលស្លាប់តែ២នាក់ប៉ុណ្ណោះ។
ជនស៊ីវិលពីរនាក់ ដែលបានចូលមកបន្ថែមតួលេខឲ្យជនរងគ្រោះ មានម្នាក់ ជាបុគ្គលិកមួយរូប របស់ធនាគារមួយស្ថិតនៅក្បែរទីកន្លែង នៃការវាយប្រហារ។ បុគ្គលិករូបនេះ បានធ្វើមរណភាពនៅថ្ងៃសៅរ៍កន្លងមកនេះ ដោយហេតុមិនអាចទ្រាំទ្រនឹងមុខរបួស ដែលមានលក្ខណៈធ្ងន់ធ្ងរពេក។ នេះបើតាមគេហទំព័រមួយ ផ្សាយព័ត៌មាននៅក្នុងស្រុក ឈ្មោះ «Detik.com» ដោយបានលើកយកសំដី របស់អ្នកនាំពាក្យនគរបាល មកបញ្ជាក់។
រីឯជនស៊ីវិលម្នាក់ទៀត ដែលស្ថិតក្នុងចំណោមជនរងគ្រោះទាំងពីរថ្មី គឺជាជនម្នាក់ ដែលអាជ្ញាធរគិតថា ជាភេរវជន បន្ទាប់ពីពេលកើតហេតុភ្លាមៗ។ ប៉ុន្តែតាមពិត ជននោះជាជនស៊ីវិលធម្មតា [...]