បក្សប្រឆាំង៖ កម្ពុជាបានឈ្នះក្តីរឿងប្រាសាទព្រះវិហារ មិនមានអ្វីប្លែកទេ
បើទោះជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរ សាលក្រមនៃសាលាក្ដីយុត្តិធម៌អន្តរជាតិ ដែលសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីជុំវិញប្រាសាទព្រះវិហារនោះក៏ដោយ តែមន្ត្រីរបស់គណបក្សមួយនេះ បានបញ្ចេញទស្សនៈថា កម្ពុជាឈ្នះក៏ពិតមែន ក៏កម្ពុជាមិនមានអ្វីប្លែក ឬបានចំណេញអ្វីជាដំកំភួនដែរ។ មិនប្លែកដោយសារថា ព្រះវិហារជារបស់ខ្មែរ និងនៅលើទឹកដីខ្មែរ តាំងពីដើមរៀងមក។
ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល។ (រូបថត ឯកសារ)
រាជធានីភ្នំពេញ - គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ធ្លាប់បានសម្តែងការជឿជាក់រួចហើយថា ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល ពោលគឺកម្ពុជា [...]