Posts tagged as "Essence"

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក នៅតាមគ្រប់ក្រុមហ៊ុនកាល់តិច នៅរាជធានីភ្នំពេញ បានចាប់ផ្តើមនាំគ្នាធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែឧសភា​នេះមក ដើម្បទាមទារប្រាក់ខែ១៦០ដុល្លា ប្រាក់ដំណាច់ឆ្នាំ និងលក្ខខណ្ឌមួយចំនួនទៀត។ បុគ្គលិកទាំងនោះ រក្សា​គោលជំហរថា ប្រសិនបើមិនមានការចរចាព្រៀងព្រៀងគ្នានោះទេ ពួកគេនឹងបន្តធ្វើមិនបញ្ឈប់ឡើយ។


បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច អង្គុយធ្វើបាតុកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
--------------------------

ប្រាក់ខែកម្មករ - [...]

ស្ថានីយ៍​សាំង​កណ្ដាល​ក្រុង៖ ជំនាញ​ថា​«មិនបាន» ថ្នាក់​លើ​ថា​«បាន»

ស្ថានីយ៍​សាំង​កណ្ដាល​ក្រុង៖ ជំនាញ​ថា​«មិនបាន» ថ្នាក់​លើ​ថា​«បាន»

ការសាងសង់ស្ថានីប្រេងសាំងសូគីម៉ិចមួយស្ថិតក្នុងខេត្តបាត់ដំបង ដែលនៅមិនឆ្ងាយប៉ុន្មាន ពីរង្វង់មូលតាដំបង​ក្រញូង ត្រូវបានមន្រ្តីម្នាក់នៃការិយាល័យសុរិយោដីខេត្តបាត់ដំបង លើកឡើងថា ការសាងសង់នោះខុសច្បាប់ ព្រោះ​តែអ្នកជំនាញ(ក្រុង) មិនទាន់អនុញ្ញាតិឲ្យសាងសង់ទេ តែម្ចាស់ស្ថានីយ៍កំពុងបន្ដការសាងសង់របស់ខ្លួន។ មន្រ្តី​រូប​នេះ បានលើកជាការសន្និដ្ឋានរបស់ខ្លួនថា ប្រហែលជាមានការអន្តរាគមន៍ពីថ្នាក់ខេត្ត។


បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង ស៊ូគីម៉ិច។ (រូបថត MONOROOM.info/ D. KEO)

វិវាទ - ការបែកធ្លាយភាពមិនប្រក្រី ដែលអាចលើកជាបញ្ហាមកថាមានអំពើពុករលួយ កំពុង«លាក់»ខ្លួននៅក្នុងនោះ តាមរយៈភាពស្ងៀមស្ងាត់ [...]

រដ្ឋាភិបាល​ចង្អុលដាក់​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់

រដ្ឋាភិបាល​ចង្អុលដាក់​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់

រលកបាតុកម្មចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ បានប៉ះពាល់ដល់ដំណើរការ ជា«ប្រក្រតី»​នៃស្ថាប័ន​សាធារណៈ។ នេះជា​ការទទួលស្គាល់របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយរបស់ខ្លួន ចេញផ្សាយ​នៅថ្ងៃអាទិត្យ​ទី២៩​ខែធ្នូនេះ ដោយបានចាត់ទុកថារាល់បាតុកម្មទាំងនោះ មិនបានប្រព្រឹត្តិទៅ ក្នុង​ក្របខណ្ឌ​ច្បាប់ឡើយ។


បាតុកម្មរបស់ព្រះសង្ឃ និងពលរដ្ឋដើម្បីសុំឲ្យតម្លៃសាំងចុះថោក។ (រូបថត លួន សាវាត)

នយោបាយកម្ពុជា - នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ តែទើបតែធ្លាក់ដល់ដៃ​អ្នក​សារព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យទី២៩ខែធ្នូនេះ បានសរសេរបូកសរុបថា រាល់រលកបាតុកម្ម​ដែលបានកើតឡើង​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សុទ្ធតែជាបាតុកម្មរៀបចំឡើង [...]

តម្លៃ​ប្រេង​សាំង៖ ឯណា​ទៅ​នយោបាយ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​នៅ​កម្ពុជា?

តម្លៃ​ប្រេង​សាំង៖ ឯណា​ទៅ​នយោបាយ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​នៅ​កម្ពុជា?

បណ្តាប្រទេសទាំងអស់ក្នុងពិភពលោកត្រូវការ ប្រេង ជាចាំបាច់មិនអាចខ្វះបាន ក្នុងការផ្គត់ផ្គង់ ដល់គ្រប់​ហេដ្ឋារចនា សម្ពន្ធ័ទាំងអស់របស់ប្រទេស ជាពិសេសគឺតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចញ្ចឹមជីវិត។ នរណាក៏​ដោយ ត្រូវវការជាចាំបាច់ណាស់ នូវថាមពល ជាពិសេសគឺ «ប្រេង» នេះតែម្ដង ដែលគេអាចនិយាយបានថា ជា​ចំណុចស្នូលនៃ​ដំណើរទៅមុខរបស់សេដ្ឋកិច្ច គ្រួសារ សង្គម និងប្រទេសជាតិ។ ដូច្នេះតម្លៃប្រេង គឺជាកត្តាស្លាប់រស់ សំរាប់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងរបររកទទួលទាន និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។


បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង ស៊ូគីម៉ិច។ រូបថត D.KEO/MONOROOM.info

លោក ភុំ រ៉ា ដែលជាកសិករម្នាក់មានស្រុកកំណើតខេត្តកំពង់ធំ [...]

កម្ពុជា៖ សហគ្រាសអគ្គិសនីបារាំង ចង់​សង់​រោងចក្រ​អគ្គិសនី​នៅ​តំបន់​ឆ្នេរ

កម្ពុជា៖ សហគ្រាសអគ្គិសនីបារាំង ចង់​សង់​រោងចក្រ​អគ្គិសនី​នៅ​តំបន់​ឆ្នេរ

«ជាផលប្រយោជន៍ សម្រាប់សហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង ក្នុងការសាងសង់រោងចក្រផលិតអគ្គិសនីនៅកម្ពុជា» នេះ​ជា​ការ​លើកឡើង របស់នាយករដ្ឋមន្ត្រីបារាំង ក្នុងរយះពេលនៃដំណើរទស្សនកិច្ច រយះពេលពីរថ្ងៃកន្លងមកនេះ ដើម្បី​ចូល​រួមក្នុង​ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមកោដ្ឋនៃអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។


ផ្លាកសញ្ញារបស់ក្រុមហ៊ុនអគ្គិសនីបារាំង នៅលើអាគារដ៏ស្កឹមស្កៃរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំនៅកម្ពុជា លោក ស៊ែជ ម៉ូស្ទូរ៉ា (Serge Mostura) ដែលនៅមិនទាន់ប្រកាសជាផ្លូវការ សម្រាប់មុខតំណែងរបស់លោកនោះ បានប្រកាសថា នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់-ម៉ាក អៃរ៉ូល (Jean-Marc Ayrault) បានបញ្ជាក់ទៅដៃគូរសន្ទនា លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាលក្ខណៈឯកជន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...