Posts tagged as "Justice"

វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

វីដេអូទីមួយ៖ នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដើមហេតុ​ដំបូង​ឡើយ កើត​ចេញ​ពីការសំលឹង មើលមុខគ្នា ទៅវិញទៅមក ទំនងជាបានប្រើក្រសែរភ្នែក ឌឺដងដាក់គ្នា ពីសំណាក់​យុវជន​ទាំងពីរនាក់។ នេះបើយោង តាមការបញ្ជាក់ពីអាជ្ញាធរ។ នៅក្នុងវីដេអូនេះ គេឃើញយុវជន ទ្រី ដាលុច បានដើរ​ចូល​ទៅ​រក យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬ​អាជ្រូក មុននឹងយុវជនកូនរបស់លោកឧកញ៉ា ឌួង ងៀប ស្ទុះទៅវាយតប់ និង​ទះ​កំភ្លៀង ជាច្រើនដង ទៅលើយុវជន​ កូនប្រុសរបស់លោកឧកញ៉ា ទ្រីភាព។

វីដេអូទីពីរ៖ នៅចំណុចមុខដើមពោធិ៍ ផ្លូវ​សុរាម្រិត [...]

នៅ​ពេល​កូន​ឧកញ៉ាៗ​ឈ្លោះ​គ្នា ឧកញ៉ា​ណា​ខ្សោយ​ជាង ជាប់​គុក?

នៅ​ពេល​កូន​ឧកញ៉ាៗ​ឈ្លោះ​គ្នា ឧកញ៉ា​ណា​ខ្សោយ​ជាង ជាប់​គុក?

លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអះអាងតាមបណ្ដាញសង្គម របស់លោកថា លោកបានបញ្ជាវ៉ៃខ្នោះ ឃាត់ខ្លួន ជនល្មើសឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ឲ្យមកយកមកទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានី ដើម្បីសួរចំលើយ និងបន្ទាប់មក ត្រូវ​បានបញ្ជូនទៅកាន់តុលាការរាជធានី កាលពីរសៀលម៉ោង ២ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ។

ចំណាត់ការរបស់លោក បានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹងថា យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ដែល​ជាកូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប បានបង្ករហឹង្សា ទៅលើយុវជនម្នាក់ទៀត ឈ្មោះ ទ្រី ដាលុច ដែលជាកូន របស់​លោកឧកញ៉ា ទ្រី ភាព ដ៏មានឥទ្ធិពលម្នាក់។

បើតាមប្រភព ពីអាជ្ញាធរ ដែលបានចាត់ការលើសំនុំរឿង បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ [...]

ជូស្ទីន ប៊េប័រ ត្រូវ​ដីកា​អន្តរជាតិ​មួយ ស្វែង​រក​ចាប់​ខ្លួន

ជូស្ទីន ប៊េប័រ ត្រូវ​ដីកា​អន្តរជាតិ​មួយ ស្វែង​រក​ចាប់​ខ្លួន

ចៅក្រមមួយរូប នៃតុលាការរបស់ប្រទេសអាហ្សង់ទីន បានបញ្ជូនសំនុំរឿង ទៅឲ្យនគរបាលអន្តរជាតិ ដើម្បីចេញដីការ​អន្តរជាតិមួយ តាមចាប់ខ្លួន ជូស្ទីន ប៊ែរប័រ (Justin Bieber) អ្នកចម្រៀងវ័យក្មេងដ៏ល្បី ជាតិកាណាដា ពីបទប្រើហិង្សាលើ អ្នកថតរូបម្នាក់ នៅក្នុងខេត្ត ប៊ូណូសអែរ៉េស (Buenos Aires) នៅពេលដែលតារាចម្រៀង បានចេញសម្ដែងវិលជុំ ច្រើន​ប្រទេស កាលពីឆ្នាំ២០១៣កន្លងមក។ នេះបើតាមប្រភពមួយ ស្និតនឹងប្រព័ន្ធតុលាការ នៃប្រទេសក្នុង ទ្វីបអាមេរិក​ខាង​ត្បូង មួយនេះ។

អ្នកស្រី ម៉ារីយ៉ា សូឡេដាដ នីញ៉េតូ (Maria Soledad Nieto) សហការីរបស់ចៅក្រម អាប៊ែរតូ បាណូស (Alberto Banos) បានថ្លែងឲ្យដឹងថា៖ «យើងស្នើរសុំទៅ នគរបាលអន្តរជាតិ ឲ្យតាមចាប់ខ្លួន ជូស្ទីន ប៊េប៊ើរ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុង​ពិភពលោក។ ដូចក្នុងពេលកន្លងមក ជននេះមិនដែលចូលខ្លួន មកតាមការកោះហៅរបស់តុលាការនោះ អញ្ចឹងយើង​មាន​តែស្នើរសុំ ឲ្យតាមចាប់ខ្លួនប៉ុណ្ណោះ។»

[...]
ជូង ជូងី សារភាព​កំហុស ព្រោះ​បាន​បំពាន​លើ​ឯករាជ្យ​ភាព​តុលាការ

ជូង ជូងី សារភាព​កំហុស ព្រោះ​បាន​បំពាន​លើ​ឯករាជ្យ​ភាព​តុលាការ

លិខិតមួយរបស់ការិយាល័យ ច្បាប់សីលា បានដាក់ទៅកាន់ ប្រធានសាលាដំបូង រាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយលោកមេធាវី ជូង ជូងី មេធាវីការពារក្ដី ឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ មានលោក មាជ សុវណ្ណារ៉ា, លោក អ៊ុក ពេជ្រសំណាង និងលោក ទេព ណារិន។ ក្នុងលិខិតនោះ បានបង្ហាញនូវការសោកស្តាយ នូចកំហុសដោយអចេតនា របស់​លោក ពាក់ព័ន្ធនឹងការបញ្ជាក់ថា ពិតជាមានការដោះលែង សកម្មជនបក្សប្រឆាំង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះតែបញ្ហានយោបាយ ត្រូវបានបញ្ចប់នោះ។ លោកបានសរសេរបន្តថា នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលការ​បញ្ជាក់ខាងលើ បានធ្វើឲ្យមានការប៉ះពាល់ ដល់សមត្ថកិច្ច និងឯករាជ្យភាព របស់តុលាការ។

លោក ជូង ជូងី បានសរសេរទៀតថា៖ «ខ្ញុំបាទជាមេធាវី មានតួនាទី ត្រឹមតែជាអ្នករៀបចំពាក្យសុំ ឲ្យមានការដោះលែង និងការពារកូនក្តី តាមច្បាប់តែប៉ុណ្ណោះ។ ចំពោះការដោះលែងកូនក្តី ឲ្យនៅក្រៅឃុំយ៉ាងណានោះ គឺជាសមត្ថកិច្ច [...]

ស្រ្តី​បឹង​កក់​ទាំង​១១​រូប ត្រូវ​បាន​ដោះ​លែង ដោយ​«គ្មាន​ទោស»?

ស្រ្តី​បឹង​កក់​ទាំង​១១​រូប ត្រូវ​បាន​ដោះ​លែង ដោយ​«គ្មាន​ទោស»?

ស្រ្តីរងគ្រោះ ដោយការតវ៉ារឿងដីធ្លី ចំនួន១០រូប ត្រូវបានដោះលែង ឲ្យមានសេរីភាព ដូចមនុស្សធម្មតាហើយ នៅ​ម៉ោង​ប្រមាណ ៣​កន្លះ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ក្រោមការទទួលស្វាគមន៍ ដល់ពន្ធនាគារព្រៃស ដោយ​អ្នក​នយោបាយ ​នៃ​គណបក្ស​ប្រឆាំង អ្នក​គាំទ្រ​គណបក្ស​នេះ និង​សកម្មជន​ការពារ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ ប្រមាណ ១០០​នាក់។

ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ ១០​នាក់​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ព្រះមហាក្សត្រ​ បាន​ឡាយព្រះហស្តលេខា ​លើ​ពាក្យ​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសានេះ។ ចំពោះលោកមេធាវី ជូង ជូងី វិញ បានថ្លែង​កាល​ពីមួយថ្ងៃមុនថា ការដោះលែងនេះ ដោយមានបញ្ជាក់ ពីភាពគ្មានទោសអ្វីទាំងអស់ សម្រាប់ស្ត្រី​សកម្មជន​ទាំង​នោះ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ លោក ជូង ជូងី បានពន្យល់ថា ការដោះលែងនេះ ត្រូវបានធ្វើឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...