សម រង្ស៊ី អះអាងទទួលការសម្ងាត់ថា ហ៊ុន សែន គ្រោងសម្លាប់ ហ៊ីង ប៊ុនហៀង
នៅលើបណ្ដាញសង្គម ដោយមានអមមក ជាមួយនឹងរូបថត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន - អតីតអគ្គស្នងការនគរបាលជាតិ លោក ហុង ឡងឌី និងអគ្គមេបញ្ជាការរងកងខេមរភូមិន្ទ (និងជាមេបញ្ជាការ កងអង្គរក្ស) លោក ហ៊ីង ប៊ុនហៀង នោះផង លោក សម រង្ស៊ី ដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានសរសេរឲ្យដឹងថា លោក ហ៊ុន សែន មានគម្រោងកម្ចាត់លោក ហ៊ីង ប៊ុនហៀង ដែលមិនខុសពីករណីលោក ហុង ឡងឌី នោះឡើយ។
មេដឹកនាំប្រឆាំង បានសរសេរថា៖ «តាមព័ត៌មានសម្ងាត់ ដែលទទួលបាន ពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន មានគម្រោងកម្ចាត់ ហ៊ីង ប៊ុនហៀង បន្ទាប់ពីដឹងថា ការស៊ើបអង្កេត ពីការវាយប្រហារដោយគ្រាប់បែក ថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧ បានមកដល់ដំណាក់កាលចុងក្រោយហើយ នៅចំពោះមុខតុលាការប្រទេសក្រៅមួយ»។
លោក សម រង្ស៊ី បានបន្តថា៖ «ករណីនេះ មិនខុសពីករណី ហុក ឡងឌី ដែល ហ៊ុន សែន បានបញ្ជាឲ្យសម្លាប់ ជា វិជ្ជា នៅឆ្នាំ ២០០៤ ហើយដែលត្រូវបាន [...]