ផៃ ស៊ីផាន ថាបក្សប្រឆាំងប្ដូរមកយកជនល្មើស ជាសមាជិកខ្លួន
បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ចង បានធ្វើទៅលើក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយក្រុមអាជ្ញាធរ និងតុលាការកម្ពុជានោះ ប្រតិកម្មចេះតែធ្លាក់ចុះមក ជាបន្តបន្ទាប់។ ប្រតិកម្មដែលបង្កចំណាប់អារម្មណ៍ ខ្លាំងជាងគេនោះ ជាការថ្លែងវាយប្រហារយ៉ាងចាស់ដៃ ទៅលើគណបក្សសង្គ្រោះជាតិ ពីសំណាក់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។
នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកនាំពាក្យដ៏ល្បីឈ្មោះ បានសរសេរចាប់ផ្ដើមដំបូង ដោយពាក្យសម្ដីថ្នមៗថា ការនាំ និងឃាត់ខ្លួន ជនទាំងនោះ ជាដែនសមត្ថកិច្ចរបស់តុលាការ ហើយមានចំណាត់ការ តែទៅលើបុគ្គលល្មើសច្បាប់តែប៉ុណ្ណោះ មិនស្ថិតក្នុងទិដ្ឋភាពនយោបាយ នោះឡើយ។
ប៉ុន្តែបន្ទាប់ពីនេះមក លោក ផៃ ស៊ីផាន បានឈានមួយជំហានយ៉ាងវែង ទៅរកគណបក្សប្រឆាំងថា៖ «ជាការពិសោធន៍ គណបក្សប្រឆាំង តែងតែយកជនរងគ្រោះជាសមាជិក ឬសកម្មជនរបស់ខ្លួន ទោះបីជាជនទាំងនោះ [...]