Posts tagged as "Justice"

រួច​ពី​ទោស​ប្រហារ​ជីវិត ព្រោះ​ចៅក្រម​លង់​ស្នេហ៍​​លើ​ស្ត្រី​ជាប់​ចោទ

រួច​ពី​ទោស​ប្រហារ​ជីវិត ព្រោះ​ចៅក្រម​លង់​ស្នេហ៍​​លើ​ស្ត្រី​ជាប់​ចោទ

រឿងក្ដីឃាតកម្មដ៏សាហាវ ដែលកក្រើក​ពេញទាំងប្រទេសអាមេរិក តែជនដៃដល់ បែរជារួចខ្លួន មិនត្រូវ​បាន​ចៅក្រម​កាត់ទោសប្រហារជីវិតនោះទេ។ នាង ជូឌី អេរៀស (Jodi Arias) អាយុ៣២ឆ្នាំ ត្រូវបានរកឃើញ ថា​បាន​ប្រព្រឹត្តិអំពើមនុស្សឃាត ទៅលើអតីតគូស្នេហ៍បស់នាង ដោយចាក់នឹងកាំបិត តែនាងបានរួចផុត ពី​ទោស​ប្រហារជីវិត ដោយសាររូបសម្រស់របស់នាង បាន​ទាក់ទាញឲ្យ​ចៅក្រម​​ចំណាស់មួយរូប លង់ទៅក្នុង​សំណាញ់​ស្នេហ៍​របស់នាង។

រឿងរ៉ាវដំបូង កើតឡើងនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០០៨ ដោយការបែកបាក់គ្នា យ៉ាងជូរចត់មួយ រវាងនាង ជូឌី និងអតីតសង្សារបស់នាង នៅក្នុងគេហដ្ឋានរបស់ខាងប្រុស នាក្រុង មីសា (Mesa) រដ្ឋអារីហ្សូណា (Arizona ភាគខាងលិចអាមេរិក)។ នៅក្នុងសភាពខឹងសម្បា ទប់ចិត្តមិនបាននៅពេលនោះ នាង ជូឌី បាន​ទាញ​កាំបិត​មកកាន់នឹងដៃ ហើយបានចាក់បុរសបែកចិត្ត ចំនួន២៧កាំបិត ក្នុងពេលដែលបុរសកំពុងងូតទឹក។

ប៉ុន្តែសវនាការកាត់ទោស កាលពីអំឡុងខែមីនា ឆ្នាំ២០១៥ [...]

ទួរគី៖ ប្រៀប​ប្រធានាធិបតី​ទៅ​នឹង​តួ Gollum ត្រូវ​ជាប់​ទោស​!

ទួរគី៖ ប្រៀប​ប្រធានាធិបតី​ទៅ​នឹង​តួ Gollum ត្រូវ​ជាប់​ទោស​!

ទោសកំហុស របស់សាស្ត្រាចារ្យមួយរូប ដែលបានកាត់ត យករូបភាពប្រធានាធិបតី នៃប្រទេសទួរគី លោក «Recep Tayyip Erdogan» ទៅដាក់ទន្ទឹម (ឬប្រៀបធៀប) ជាមួយនឹងតួអង្គ «Gollum» ដែលមាន​រូប​រាង​ដ៏​ចម្លែក នៅក្នុងភាពយន្ដ «លោកម្ចាស់ចិញ្ចៀន» ដ៏ល្បីរបស់ផលិតករ «Peter Jackson» នឹងត្រូវ​អាស្រ័យ​ទៅ​លើ​លទ្ធផល នៃការសិក្សាស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ ដើម្បីបញ្ជាក់ថា តើ​តួ​អង្គ​មួយ​នេះ មាន​និស្ស័យ​ល្អ ឬ​មាន​ចិត្តអាក្រក់។

តុលាការនៃប្រទេសទួរគី បានបង្គាប់ឲ្យមានការសិក្សានេះ មុននឹងធ្វើការវិន្និច្ឆ័យទោស ក្នុងខែកុម្ភៈ​ខាងមុខ ទៅលើលោក «Bilgin Çiftç» សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីលោក «Bilgin Çiftç» បាន​បង្ហោះ​រូបភាព​ប្រៀបធៀប នៃតួអង្គខាងលើ និងប្រធានាធិបតីទួរគី នៅលើបណ្ដាញសង្គម។

ពលរដ្ឋទួរគី លោក «Bilgin [...]

បង្ខំ​ភរិយា​ឲ្យ​លក់​ខ្លួន​ចំនួន​ជិត​៣០០០ដង ក្នុង​រយៈពេល​៥ឆ្នាំ

បង្ខំ​ភរិយា​ឲ្យ​លក់​ខ្លួន​ចំនួន​ជិត​៣០០០ដង ក្នុង​រយៈពេល​៥ឆ្នាំ

ខ្លួនជាអ្នកបង្ហោះដំណឹង លក់ប្រពន្ធរបស់ខ្លួន តាមបណ្ដាញអ៊ិនធើណែត ជាអ្នកណាត់កន្លែងជួប និងបន្ទាប់​មកជាអ្នករង់ចាំ ជាមួយនឹងកូនប្រុសម្នាក់ អាយុ៥ឆ្នាំ រហូតលុះត្រានាងបានដេក ជាមួយភ្ញៀវរួចរាល់។ បុរស​ម្នាក់​នេះ អាយុ៥៤ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោស ពីបទធ្វើសញ្ចារកម្ម (មានន័យថា ទង្វើជួយឲ្យមាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ) ទៅលើភរិយា (មិនទាន់រៀបការ) របស់ខ្លួន កាលពីសប្ដាហ៍មុន នៅក្នុងក្រុង ម៉ូ (Meaux) ស្ថិត​នៅ​ក្នុង​តំបន់​ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ បុរសដ៏អស្ចារ្យ បានលក់មនុស្សដែលខ្លួនស្រឡាញ់ យ៉ាង​ហោច​ចំនួន​២៧៤២ដង នៅក្នុងរយៈពេល៥ឆ្នាំ។

ស្ត្រីរងគ្រោះ ដែលមានវ័យ៤៦ឆ្នាំ បម្រើការក្នុងរង្គសាលមួយ បានរៀបរាប់នៅក្នុងសវនាការថា តាំងពីឆ្នាំ​២០០៩មក នាងត្រូវបានបង្ខំឲ្យដេកជាមួយភ្ញៀវ សឹងជារៀងរាល់ពេលរសៀល ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រហូត​ដល់ពេលនាងមានផ្ទៃពោះ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់គ្រួសារ។ [...]

រតនគីរី៖ បន្ទាប់​ពី​កំទេច​ទ្វា​តុលាការ​រួច ពលរដ្ឋ​មក​ប្ដឹង​ឧទ្ធរណ៍​វិញ

រតនគីរី៖ បន្ទាប់​ពី​កំទេច​ទ្វា​តុលាការ​រួច ពលរដ្ឋ​មក​ប្ដឹង​ឧទ្ធរណ៍​វិញ

នាយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែធ្នូម្សិលម៉ិញនេះ ប្រជាពលរដ្ឋប្រមាណ​ជាង១៥០នាក់ បានយល់ព្រមដកថយ ចេញពីមុខ​តុលាការ​ខេត្តរតនគិរី ហើយឆ្ពោះមកស្នាក់ការអង្គការ ADHOC ដើម្បីបន្តការតវ៉ាប្តឹង ទៅសាលា​ឧទ្ធរណ៍ និង​ក្រសួងយុត្តធម៌។

សូមរំលឹកថា កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៥ ម៉ោងជាងមួយរសៀល ប្រជាពលរដ្ឋប្រមាណ១៥០នាក់ បានផ្ទុះ​ហិង្សា កម្ទេចទ្វារតុលាការខេត្តរនគិរី។ បន្ទាប់មកនាំគ្នា សម្រុកចូលតុលាការនេះ ដើម្បីតាមរកតំណាង​របស់​ពួកគាត់់បីនាក់ ដែលតុលាការចាប់យកទៅដាក់ពន្ធនាគារ ក្នុងពេលសវនាការ រឿងជម្លោះដីធ្លីដីធ្លី១៨៦​ហិកតា។

តាមគណនីហ្វេសប៊ុក លោក ឆាយ ធី មន្រ្តីប្រចាំការអង្គការ ADHOC ខេត្តរតនគិរី បានសរសេរថា ប្រជា​ពលរដ្ឋ​ទាំងអស់ មិនសុខចិត្តនឹងការចាប់ខ្លួន តំណាងប្រជាពលរដ្ឋបីរូប ពីសំណាក់តុលាកាខេត្តនេះឡើយ។ លោកបានអះអាង តាមការលើកឡើង របស់អ្នកភូមិទាំងនោះថា តំណាងពួកគាត់បីនាក់ ត្រូវបាន«បាត់ខ្លួន»​ភ្លាមៗ [...]

ពេទ្យ​ចម្លង​អេដស៍​នៅ​ឃុំរកា ខេត្ត​បាត់ដំបង ជាប់​ពន្ធនាគារ​២៥ឆ្នាំ

ពេទ្យ​ចម្លង​អេដស៍​នៅ​ឃុំរកា ខេត្ត​បាត់ដំបង ជាប់​ពន្ធនាគារ​២៥ឆ្នាំ

លោក យ៉ែម ជ្រិន ជាគ្រូពេទ្យប្រចាំភូមិរកា ឃុំរការ ស្រុកសង្កែ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេច​បន្ធូរ​បន្ថយទោស ពីជាប់ពន្ធនាគារ «មួយជីវិត» មកនៅត្រឹមទោស ក្នុងពន្ធនាគារ២៥ឆ្នាំ។ លោក​ត្រូវបាន​ជាប់​ចោទ ថាបានចាក់ថ្នាំចម្លងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋក្នុងភូមិ។

ប្រធានចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាស​សាល​ក្រម ដោយធ្វើការប្តូរបទចោទប្រកាន់ ពីមាត្រា២០៥ មកមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកស្រី យិច ឈាណាវី ប្រធានចៅក្រមជំនំជម្រះ បានធ្វើការអះអាងថា កាប្តូរបទចោទនេះ ក្រោមហេតុផល នៃការ​សារភាព​របស់លោក យ៉ែម ជ្រិន ដែលបានសារភាពថា ខ្លួនមិនមានអនាម័យ ក្នុងការព្យាបាលអ្នកជំងឺ។

លោក ឯម សុវណ្ណ ជាមេធាវីការពារលោក យ៉ែម ជ្រិន បានលើកឡើងថា លោកអាចទទួលយកបាន នូវការ​សម្រេចសេចក្តី តាមរយៈការប្តូរបទចោទ របស់ចៅក្រមនាពេលនេះ។ លោកអះអាងថា ក្នុងអាជីពជាគ្រូ​ពេទ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...