Posts tagged as "Justice"

ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

លោក ណារ៉ុង រុនថាណាវង់ (Narong Roonthanawong) អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពាក្យ​បណ្ដឹង​មួយ ពីសំណាក់យោធាថៃ ពីបទ«បង្ហោះព័ត៌មានមិនពិត»។ នេះបើតាមការអះអាង របស់​មន្ត្រី​ទទួល​ខុស​ត្រូវ របស់​នគរបាលថៃ លោក ឆៃរ៉ូប ជនណាវ៉ាត់ (Chairop Junnawat) ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP)។

លោក ឆៃរ៉ូប ដែលពាក់ស័ក្ដិ៥ បានថ្លែងពន្យល់ថា៖ «ជនសង្ស័យបានសារភាព ថាបានចែក​រំលែក​ចម្រៀង​មួយ​បទ ដែលខ្លួនគាត់គិតថា គួរឲ្យចង់សើច ជាមួយនឹងមិត្តភ័ក្រ។ នៅពេលនេះ ជនសង្ស័យ​បាន​សុំ​ការ​អភ័យទោស ពីសំណាក់នាយករដ្ឋមន្ត្រី ពីកំហុសឆ្គងរបស់ខ្លួន។»

ចម្រៀង ដែលត្រូវបានយកមកបង្ហោះនោះ មានចំណងជើងថា «ដើម្បីលោកអ៊ុំ ជាទីគោរពរបស់យើង» ហើយ​មាន​អត្ថន័យ ជាការបញ្ឆិតបញ្ឆៀង ទៅរកលោក ប្រាយុទ្ធ ចាន់អ៊ូឆា (Prayut Chan-O-Cha) ដែលជា​នាយក​រដ្ឋមន្ត្រី​ផង និងជាមេដឹកនាំយោធា ដ៏កំពូលផង។

លោក ប្រាយុទ្ធ [...]

បារាំង៖ រដ្ឋមន្ត្រី​យុត្តិធម៌​លា​ចេញ​ពី​តំណែង ព្រោះ​ជំទាស់​ប្រធានាធិបតី

បារាំង៖ រដ្ឋមន្ត្រី​យុត្តិធម៌​លា​ចេញ​ពី​តំណែង ព្រោះ​ជំទាស់​ប្រធានាធិបតី

សេចក្ដីប្រកាសព័ត៌មានមួយ របស់វិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា (អតីត) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​បារាំង អ្នកស្រី គ្រីស្យាន តូបៀរ៉ា (Christiane Taubira) បានលាឈប់ពីតំណែង ជារដ្ឋមន្ត្រីរបស់អ្នកស្រី ជា​ស្ថាពរ​ហើយ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០១៦នេះ។ តំណែងជារដ្ឋមន្ត្រីយុត្តិធម៌បារាំង នឹងត្រូវបាន​ជំនួស​ដោយ​តំណាងរាស្ត្រ មកពីគណបក្សសង្គមនិយម (និន្នាការឆ្វេងនិយម) មួយរូបទៀត គឺលោក ហ្សង់ហ្សាក់ អៀវ៉ាស (Jean-Jacques Urvoas)។

ជំទាស់នឹងការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញបារាំង...

អ្នកស្រី តូបៀរ៉ា បានថ្លែងជំទាស់ ជាញ៉យដង ទៅនឹងគម្រោងរបស់រដ្ឋាភិបាលបារាំង (ដែលអ្នកស្រីខ្លួនឯង ជា​សមាជិក) ស្នើរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋបារាំង ដែលចង់បញ្ឈប់ ឲ្យមានការកាន់​សញ្ជាតិ​ពីរ នៅពេលដែលពលរដ្ឋបារាំងណាម្នាក់ មានជាប់ទាក់ទង នឹងបណ្ដាញភេរវកម្ម។ សេចក្ដីប្រកាសព័ត៌មាន [...]

អង់គ្លេស៖ នាង​ទៅ​កំដរ​កូន​ក្រមុំ តែ​ត្រូវ​កូន​កម្លោះ​វាយ​ប៉ោង​ភ្នែក

អង់គ្លេស៖ នាង​ទៅ​កំដរ​កូន​ក្រមុំ តែ​ត្រូវ​កូន​កម្លោះ​វាយ​ប៉ោង​ភ្នែក

អាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍មួយ ដែលមានសុភមង្គលជាងគេ នៅក្នុងជីវិតឬ? មិនពិតជាអញ្ចឹងទេ ជា​ពិសេស​សម្រាប់នាង នីកូឡា កំប៊ែល (Nicola Campbell) ដែលរស់នៅក្នុងក្រុង «Macclesfield» ភាគ​កណ្ដាល​នៃចក្រភពអង់គ្លេស។ ហេតុការណ៍ ត្រូវបានសារព័ត៌មាន «The Daily Mirror» យក​មក​ធ្វើ​ជា​សេចក្ដី​រាយការណ៍ ពីករណីដែលស្វាមីរបស់នាង នីកូឡា បានប្រើកម្លាំងបាយ វាយតប់ទៅលើ​មនុស្សស្រី​ពីរ​នាក់ ដែល​មាន​វត្តមាន​ក្នុងពិធីមង្គលការ ដើម្បីតែសុភមង្គលរបស់នាង និងស្វាមី។

រឿងហេតុ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំទៅម៉ិញ នៅក្នុងពិធីរៀបមង្គលការ របស់យុវជន ចន​ផូល កំប៊ែល (John Paul Campbell) ជាមួយនឹងនាង នីកូឡា ដៃគូម្ចាស់ស្នេហ៍ ដ៏យូរខែឆ្នាំរបស់លោក។ ក្នុង​ពេល​នោះ នៅកណ្ដាលទីលានចតរថយន្ដ លោក កំប៊ែល បានវាយដោយកណ្ដាប់ដៃធ្ងន់ៗ ទៅលើ​ស្ត្រី​អ្នក​កំដរ​​កូនក្រមុំរបស់ខ្លួន ចំនួនពីរនាក់ ក្នុងនោះមានម្នាក់ នាង សាមនថា ឌីវ៉ារ (Samantha Dewar) [...]

ផ្តន្ទាទោស​ប្រហារ​ជីវិត​​ពលករ​​ភូមា​ពីរ​នាក់​នៅ​ថៃ ទាក់ទង​ឃាតកម្ម​លើ​ទេសចរណ៍​អង់គ្លេស

ផ្តន្ទាទោស​ប្រហារ​ជីវិត​​ពលករ​​ភូមា​ពីរ​នាក់​នៅ​ថៃ ទាក់ទង​ឃាតកម្ម​លើ​ទេសចរណ៍​អង់គ្លេស

«ជនជាប់ចោទទាំងពីរ មានទោសពីបទធ្វើមនុស្សឃាត ហើយត្រូវផ្ដន្ទាទោស ប្រហារជីវិត» នេះជា​សាល​ក្រម​ការប្រកាស​ឡើង របស់ចៅក្រមនៅក្នុងសវនាការ ដែលត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍​ទី២៤ ខែធ្នូនេះ។ ចៅក្រមដដែល បានបញ្ជាក់បន្ថែមថា ជនជាតិភូមាទាំងពីរ ក៏មានទោស ពីបទ«រំលោភ»​នោះ​ដែរ។ គឺជាសាលក្រម ដែលធ្វើឲ្យពលករជាតិភូមាទាំងពីរនាក់ ប្រែទឹកមុខអស់សង្ឃឹម និងធ្វើឲ្យម្ដាយ​របស់​ជន​ជាប់ចោទម្នាក់ បានស្រយ៉ុតខ្លួន ជាមួយនឹងការស្រែកទ្រហោរយំ យ៉ាងខ្លាំង។

ខ្លួនប្រាណគ្មានជីវិត របស់​យុវជន ដេវីត (David Miller) អាយុ​២៤​ឆ្នាំ និង​យុវតី ហាណាស (Hannah Witheridge) អាយុ​​២៣ឆ្នាំ ដែលជាទេសចរណ៍​ជាតិអង់គ្លេស ត្រូវ​បាន​រក​ឃើញគ្មានសម្លៀកបំពាក់ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ២០១៤​កន្លង​​ទៅ នៅ​លើ​កោះ​តៅ ដែល​ជា​កោះ​ទេសចរណ៍​តូច​មួយ [...]

សាមស៊ុង ត្រូវ​បង់​ប្រាក់ ៥៤៨លាន​ដុល្លារ​ឲ្យ អេបផ័ល

សាមស៊ុង ត្រូវ​បង់​ប្រាក់ ៥៤៨លាន​ដុល្លារ​ឲ្យ អេបផ័ល

សំនុំរឿងដែលបានបង្កឲ្យមានទំនាស់ រវាងក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង និង​របស់​ប្រទេសអាមេរិក ទាំងពីរ បានកើតឡើងតាំងពីប៉ុន្មានឆ្នាំមុន តែនៅមិនទាន់ដោះស្រាយ បាននៅ​ឡើយ។ បើ​តាមឯកសារតុលាការ បានឲ្យដឹងថា ក្រុមហ៊ុន សាមស៊ុង បានទទួលយល់ព្រមថា ខ្លួននឹង​បង់​ប្រាក់ ៥៤៨​លាន​ដុល្លា ទៅឲ្យក្រុមហ៊ុន អេបផ័ល ទាក់ទងនឹងសំនុំរឿង នាំការរំលោភកម្មសិទ្ធបញ្ញានេះ។

បង់ហើយយកវិញ...

សាមស៊ុង បានបញ្ជាក់នៅក្នុងលិខិតស្នាមមួយ ដែលបញ្ជូនទៅឲ្យតុលាការអាមេរិក ថាខ្លួននឹងដោះ​ស្រាយ បង់ប្រាក់ទៅតាមការកំណត់ របស់តុលាកាទៅឲ្យ អេបផល។ ប៉ុន្តែ សាមស៊ុង បានអះអាងថា ខ្លួន​រក្សា​សិទ្ធិ​ក្នុងការយកត្រឡប់មកវិញ ប្រសិនបើថ្លែសំណងជំងឺចិត្តនេះ ត្រូវបានកែប្រែ ឬលប់ចោលដោយ​សារ​ការ​ប្ដឹង​សារ​ទុក្​ខរបស់​ខ្លួន ទៅកាន់តុលាការជាន់លើ ឬប្រសិនបើសិទ្ធិរបស់ខ្លួន ក្នុងការប្រើប្រាស់ផលិតផល​ទាំង​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...