Posts tagged as "Justice"

តុលាការ​ហៅ សម រង្ស៊ី ជា​ជន​ជាប់​សង្ស័យ ទាំង​មិន​ទាន់​សួរ​នាំ

តុលាការ​ហៅ សម រង្ស៊ី ជា​ជន​ជាប់​សង្ស័យ ទាំង​មិន​ទាន់​សួរ​នាំ

ភាគីចុងចោទ មិនទាន់ត្រូវបានសួរនាំពីមុនមកទេ ហើយរយៈពេលនៃការដាក់ពាក្យបណ្ដឹង ក៏ដូចជារំលងគ្នា​តែប៉ុន្មានម៉ោងប៉ុណ្ណោះដែរ តែលោក​ព្រះរាជអាជ្ញារង​​នៃសាលាដំបូងរាជធានីភ្នំពេញ បានហៅភាគីចុងចោទ ថាជាជនជាប់សង្ស័យទៅហើយ។ នេះបើគេសំអាងលើ ដីកាកោះមួយចុះថ្ងៃទី០១ ខែសីហា របស់ព្រះរាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានកោះហៅប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យចូលមកឆ្លើយបំភ្លឺ តាមបណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះ​ថ្ងៃទី០១ ខែសីហា​ដដែល ជុំវិញ​ការចោទប្រកាន់ជាសាធារណៈ ថាលោក ហ៊ុន សែន នៅពីក្រោយឃាតកម្ម ទៅ​​លើ​លោក កែម ឡី។

ក្នុងដីកាកោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរ នៅក្នុងថ្ងៃទី៣ ខែសីហានេះ បាន​សរសេរ​ថា៖ «យើង លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញ​ឈ្មោះ សម រង្ស៊ី ជាជនជាប់សង្ស័យ (មាន)អាស័យដ្ឋាន (...) [...]

ជួន សុវណ្ណ៖ ជួប សម្លាប់ បាន​ប្រះ​ខ្លួន​មក​លើ​មន្ត្រី​នគរបាល

ជួន សុវណ្ណ៖ ជួប សម្លាប់ បាន​ប្រះ​ខ្លួន​មក​លើ​មន្ត្រី​នគរបាល

ជិតបីសប្ដាហ៍ក្រោយមក ករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី កណ្ដាលបេះដូងព្រះរាជាណាចក្រ នៅ​តែ​មិនទាន់ត្រូវបានបំភ្លឺ ឲ្យច្បាស់នៅឡើយ។ អ្នកសារព័ត៌មានទទួលការបង្ហើបបង្ហាញ​ ដ៏តិចតួចជាទីបំផុត ពី​សំណាក់​អាជ្ញាធរកម្ពុជា ទាក់ទងនឹងសំនុំរឿង ដ៏កក្រើកពេញផែនដីមួយនេះ ដែលផ្ទុយគ្នាស្រឡះ ពីបណ្ដា​ប្រទេស​មួយ​ចំនួន (ជាឧទាហរណ៍៖ ភេរវកម្មនៅបារាំង​កើតឡើងពីថ្ងៃអង្គារ ស្អែកឡើងថ្ងៃពុធ ឬខានស្អែក​ឡើង​​ថ្ងៃ​ព្រហស្បត្តិ៍ ពលរដ្ឋបារាំង​បានដឹង​ជាបន្តបន្ទាប់ ថាតើភេរវជនជានរណា មានខ្សែបណ្ដាញអ្វីខ្លះ និង​បណ្ដាល​មកពីមូលហេតុអ្វី។ល។)។

រហូតលុះត្រាមកដល់មានវីដេអូ ទាក់ទងនឹងនឹងកតាមចាប់ជនសង្ស័យ ដែលមានរហស្សនាម ជួប សម្លាប់ ត្រូវ​បាន​យក​មកបង្ហោះ នៅតាមបណ្ដាញសង្គម ទើបនៅពេលនោះ តំណាងអាជ្ញាធរចាប់ផ្ដើមធ្វើប្រតិកម្ម ចេញ​មុខ​មក​បក​ស្រាយ ថាតើរឿងរ៉ាវវារបៀបម៉េច។ ហើយជាប្រតិកម្ម ដែលផ្ទុយពីអ្វី ដែលគេបានឃើញ នៅក្នុងវីដេអូ និង​ដូច​ជា​មានបំណង [...]

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

ប្រសិនជាអ្នកផង បានសរសេរចម្រៀង កំណាព្យ ឬសារលិខិតមរណទុក្ខ ដើម្បីសម្ដែងការអាឡោះអាល័យ ចំពោះ​មរណភាព​របស់លោក កែម ឡី នោះ តែសម្រាប់កញ្ញា ឯក សុជាតា ហៅ សាសា វិញ បានជ្រើសរើស​រឿង​កំប្លែងខ្លីមួយ មកបង្ហោះផ្សាយ​។ រឿងខ្លីនោះ ទំនងជាអតីតពិធីការិនីទូរទស្សន៍រូបនេះ ចង់និយាយចំអក​ពីពូជផៅសន្ដាន និងបងប្អួនត្រកូលជាប់ខ្សែ ជាមួយជនសង្ស័យ «ជួប សម្លាប់» ដែលត្រូវ​បាន​អាជ្ញាធរកម្ពុជា ចាប់ខ្លួននៅក្រោយឃាតកម្មភ្លាមៗ ហើយបញ្ជូនទៅតុលាការនៅប៉ុន្មានថ្ងៃក្រោយមក។

នេះជាអត្ថន័យទាំងស្រុង នៃរឿងកំប្លែងខ្លី របស់អតីតតារាទូរទស្សន៍ មានឈ្មោះហៅក្រៅ សាសា ដែល​នាង​បាន​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង ក្នុងថ្ងៃនេះ៖

-----------

ពេលនាំឃាតករមកសួរចម្លើយ...

ចៅក្រម: អ្នកឯងឈ្មោះអី?

ឃាតករ: ខ្ញុំឈ្មោះ ជួប សម្លាប់

ចៅក្រម: ស្អី? ចុះឪពុកម្តាយឈ្មោះអី?

[...]
កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

កម្មវិធីដង្ហែបុណ្យសព លោក កែម ឡី ទើបនឹងបាន​ធ្លាក់​ចុះ​មកដល់ នៅមុនពេលនេះបន្តិច។ កម្មវិធីបុណ្យក្នុង​ថ្ងៃ​អាទិត្យ​ខាងមុខ នឹងចាប់ផ្ដើម នៅម៉ោង៤ភ្លឺ ដោយការជួបជុំក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ នៅក្នុងទីអារាម នៃ​វត្ត​ចាស់ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងបញ្ចប់ទៅ នៅម៉ោង១២កន្លះថ្ងៃត្រង់ នៅ​ក្នុង​បរិវេណ នៃគេហដ្ឋានរបស់ក្រុមគ្រួសារ លោក កែម ឡី នៅក្នុងខេត្តតាកែវ។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យសព បានមានថេរដីកា​កាលពី​ម្សិល​ម៉ិញ​ថា សាលារាជធានីភ្នំពេញ បានឯកភាពយល់ព្រម ឱ្យគណៈកម្មការនិងគ្រួសារសព បានដង្ហែសពលោក កែម ឡី តាម​ផ្លូវ​ដែល​បាន​ស្នេីរសុំហើយ។

ការដង្ហែសពនេះ ត្រូវបាន​ចាត់ទុកម្យ៉ាងទៀត ថាជាការលាគ្នា ឬអាចជាការជូនដំណើរចុងក្រោយ នៃបណ្ដា​ជន​ខ្មែរ​​ជា​​ច្រើន​​សិប​​ពាន់​ម៉ឺននាក់ ជូនដល់លោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ យ៉ាងព្រៃផ្សៃ កាលពីថ្ងៃ​អាទិត្យ [...]

ប៉ុនប៉ង​​សម្លាប់​ខ្លួន ព្រោះ​«បន្លំខ្លួន​ជា​មេធាវី​របស់​ភេរវជន»

ប៉ុនប៉ង​​សម្លាប់​ខ្លួន ព្រោះ​«បន្លំខ្លួន​ជា​មេធាវី​របស់​ភេរវជន»

ដើម្បីភាពល្បីល្បាញ តាមរយៈការចេញមុខ តាមប្រព័ន្ធផ្សព្វផ្សាយ តើគេចាំបាច់ត្រូវប្រឌិតរឿងមួយឡើង ទាំង​រឿង​នេះ​មិនដែលធ្លាប់កើតមានអញ្ចឹងឬ? ប៉ុន្តែយ៉ាងហោចណាស់ ក៏នៅពេលនេះ នរណាៗក៏ស្គាល់លោក កូរ៉ង់តាំង ដេឡូប៊ែល (Corentin Delobel) មេធាវីអាជីពមួយរូប ប្រចាំនៅក្រុង នីស (Nice) ភាគខាងត្បូង​បារាំង​ដែរ។

គេបានស្គាល់លោកមេធាវី សឹងតែនៅជុំវិញផែនដី ដោយសារលោកមេធាវី បានចេញមុខមកអះអាង នៅ​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយថា លោកធ្លាប់ជាមេធាវីការពារក្ដីឲ្យភេរវជន ឈ្មោះ «Mohamed Lahouaiej Bouhlel» ដែល​បានបើករថយន្ដដឹកទំនិញ បំបុកចូលហ្វូងមនុស្ស បណ្ដាលឲ្យស្លាប់៨៤នាក់ របួសរាប់សិបនាក់ កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៤ ខែកក្កដា កន្លងទៅ។

ប៉ុន្តែគេកាន់តែស្គាល់លោក កូរ៉ង់តាំង ខ្លាំងឡើងថែមទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាពិសេស​សារព័ត៌មាន​បារាំងដ៏ធំ ឈ្មោះ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...