Posts tagged as "Justice"

កោះ​ហៅ ធី សុវណ្ណថា ឲ្យ​ចូល​បំភ្លឺ​រឿង​ប្ដឹង សាន្ដ ប៊ុនធឿន

កោះ​ហៅ ធី សុវណ្ណថា ឲ្យ​ចូល​បំភ្លឺ​រឿង​ប្ដឹង សាន្ដ ប៊ុនធឿន

ដីកាកោះដើមបណ្ដឹង របស់ព្រះរាជអាជ្ញារងនេះ បានធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ ក្រោយពាក្យបណ្ដឹង ដែលបានដាក់ចូល ទៅកាន់តុលាការ កាលពីថ្ងៃទី ២៦ ខែមិថុនា។ ក្នុងដីកាកោះនោះ ដែលត្រូវបាន​ផ្សព្វផ្សាយ​​ជាសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បានបង្គាប់ឲ្យដើមបណ្ដឹង កញ្ញា ធី សុវណ្ណថា ចូលខ្លួនមកបំភ្លឺ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៩ ខែកក្កដាខាងមុខ ពីពាក្យបណ្ដឹងរបស់នាង ដែលបានដាក់ប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាន​លើបណ្ដាញសង្គម ពីបទ«ញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

កញ្ញា ធី សុវណ្ណថា បានសរសេរតបនឹងដីកាកោះនេះ នៅលើទំព័រហ្វេសប៊ុកថា៖ «សាន្ត ប៊ុនធឿន អើយ... ដីកាកោះ ចេញហើយ ! អ្វីដែលខ្ញុំអាចជួយបងបាន គឺដាក់ពាក្យសុំ "ឈប់ប្តឹង"។ តែបណ្តឹងអាជ្ញារបស់តុលាកា នៅតែបន្តដំណើរការ។ បើតុលាការសម្រេចឲ្យបងជាប់គុក ខ្ញុំនឹងប្រើសិទ្ធ ជាដើមបណ្តឹង សុំធានាបងឲ្យនៅក្រៅឃុំ... [...]

ធី សុវណ្ណថា បង្ហោះ​រូប​ញញឹម​បន្ទាប់​ពី សាន្ដ ប៊ុនធឿន ទទួល​កំហុស

ធី សុវណ្ណថា បង្ហោះ​រូប​ញញឹម​បន្ទាប់​ពី សាន្ដ ប៊ុនធឿន ទទួល​កំហុស

ទាមទារឲ្យទទួលកំហុស ដើម្បីជាថ្នូរនឹងការអាធ្យាស្រ័យ! ប៉ុន្តែនៅទីបំផុត ការទទួលកំហុសជាសាធារណៈ របស់លោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាននៅតាមបណ្ដាញសង្កម បានទទួលលទ្ធផលមកវិញ នៅត្រឹមតែ«ការសោកស្ដាយ» របស់កញ្ញា ធី សុវណ្ណថា ជាមួយនឹងពាក្យពេជន៍ថា លោក ប៊ុនធឿន បានទទួលកំហុសនេះ «យឺតពេល» ដោយហេតុថា ពាក្យបណ្ដឹងរបស់នាង ប្ដឹងអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ បានជាប់អាជ្ញាទៅហើយ។

កាលពីថ្ងៃពុធ កញ្ញា ធី សុវណ្ណថា អ្នកគាំទ្រចេញមុខម្នាក់ របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសទាមទារ ឲ្យលោក សាន្ដ ប៊ុនធឿន បំពេញនូវលក្ខខណ្ឌចំនួនបី ដើម្បីអាចទទួលបាន ការអាធ្យាស្រ័យរបស់នាង ពីរថ្ងៃបន្ទាប់ពីនាង​ បានដាក់ពាក្យបណ្ដឹង ប្ដឹងអ្នកសារព័ត៌មានរូបនេះ កាលពីថ្ងៃចន្ទ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ លក្ខខណ្ឌទាំងបីនោះ ត្រូវបានកញ្ញាសរសេរបញ្ជាក់ថា៖ «១- លោកបានជេរប្រមាថ មើលងាយខ្ញុំ និងគ្រួសារខ្ញុំ។ ២- លោកបានបរិហាកេរ្តិ៍ខ្ញុំ [...]

អេង ឆៃអ៊ាង បង្ហើប​ថា មាន​«អ្នក​ចាត់​ចែង»​ឱ្យ​ដោះ​លែង​មន្ត្រី​ទាំង៥

អេង ឆៃអ៊ាង បង្ហើប​ថា មាន​«អ្នក​ចាត់​ចែង»​ឱ្យ​ដោះ​លែង​មន្ត្រី​ទាំង៥

«អរគុណ អ្នកចាត់ចែងឲ្យដោះលែង មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា» នេះ ជាឃ្លាខ្លីដំបូង ដែលលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅមុននេះ ដើម្បីចូលរួមអបអរសាទរ ការនៅក្រៅឃុំ (ជាបណ្ដោះអាសន្ន) របស់មន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) និងមន្ត្រីមួយរូបទៀត របស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ។

ការលើកឡើង របស់អនុប្រធានគណបក្សប្រឆាំង បានបង្កជាចំណោទឡើង ជុំវិញមូលហេតុ ឬអាថ៌កំបាំង ដែលឈានទៅដល់ ការដោះលែងជាបណ្ដោះ​អាសន្ន នូវមន្ត្រីទាំង៥រូប ដ៏គួរភ្ញាក់ផ្អើល និងភ្លាមៗក្នុងថ្ងៃនេះ សម្រេចដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានី។

ទាំងក្រុមគ្រួសារ និងសាមីខ្លួន សុទ្ធតែបានអះអាងដូចគ្នាថា ពួកគេទើបតែបានដឹង ពីការសម្រេចរបស់តុលាការ នៅពេលល្ងាចថ្ងៃនេះ។ ខណៈសាមីខ្លួនទាំងប្រាំរូបវិញ [...]

មន្ត្រី​ទាំង​៥រូប បាន​ចេញ​ពី​ពន្ធនាគារ​និង​ជួប​ជុំ​ជា​មួយ​គ្រួសារ

មន្ត្រី​ទាំង​៥រូប បាន​ចេញ​ពី​ពន្ធនាគារ​និង​ជួប​ជុំ​ជា​មួយ​គ្រួសារ

មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក​ នី​ សុខា​ - លោក​ យី​ សុខសាន្ត​ - លោក​ ណៃ​ រ៉ង់ដា​ - អ្នក​ស្រី​ លឹម​ មុន្នី​ និងអគ្គ​លេខាធិការ​រង គ.ជ.ប មួយរូបទៀត គឺលោក​ នី​ ចរិយា​ ត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅវេលាយប់ ថ្ងៃទី២៩ ខែមិថុនានេះ ហើយបានត្រឡប់ទៅជួបជុំ ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រវិញហើយ។

មន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) បានជ្រើសរើសទីស្នាក់ការកណ្ដាល របស់សមាគម កណ្ដាលរាជធានីភ្នំពញ ដើម្បីជួបជុំគ្នាជាដំបូងសិន មុននឹងបែកផ្លូវគ្នា ទៅកាន់គេហដ្ឋានរៀងៗខ្លួន នៅពេលក្រោយមក។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីទាំង៥រូបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅក្រោមលក្ខខណ្ឌចំនួន៣៖ ហាមមិនឲ្យដូរទីលំនៅ និងចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាត ពីតុលាការ ហើយត្រូវបង្ហាញខ្លួន នៅរាល់ការកោះហៅ ពីសំណាក់តុលាការ។ [...]

មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ

មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ

មន្ត្រីតុលាការបានប្រកាសនៅល្ងាចនេះ ថាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ចំនួន៤រូប និងមន្ត្រី គ.ជ.ជ ១រូប ត្រូវបានតុលាការចេញដីកា ឲ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ នៅថ្ងៃទី២៩ ខែមិថុនានេះ។

ដំណឹងនៃការដោះលែងនេះ ក៏ត្រូវបានមេធាវីការពារក្ដី ឲ្យអ្នកទាំងប្រាំរូប បញ្ជាក់នៅមុននេះបន្តិចដែរ និងបានអះអាងថា ពួកគេបានចាកចេញ ពីពន្ធនាគារហើយ។ មេធាវីបានពន្យល់ថា ការដោះលែងពួកគេ បានធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរ បានប្រកាសបិទការស៊ើបសួរ កាលពីប៉ុន្មានថ្ងៃមុន។

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកមួយ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែង អាចនឹងធ្វើឡើងនៅថ្ងៃនេះ»។

មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក​ នី​ សុខា​ - លោក​ យី​ សុខសាន្ត​ - លោក​ ណៃ​ រ៉ង់ដា​ និងអ្នក​ស្រី​ លឹម​ មុន្នី​។ អ្នកទាំងបួននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...